ចម្រៀង ១បទ សម្រាប់​អ្នក​បាក់​ទឹក​ចិត្ត​ច្រៀង​ជិត ១០ភាសា ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ

  • 2018-02-07 08:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មួយ​បទ​សម្រាប់​លើក​ទឹក​ចិត្ត​ចំពោះ​​​អ្នក​បាក់​ទឹក​ចិត្ត​របស់​តារា​ចម្រៀង Lee Hi ក្នុង​ផលិតកម្ម YG មាន​ចំណងជើង​ថា “Breathe” ត្រូវ​បាន​អ្នក​គាំទ្រ​យក​មក​ច្រៀង​ឡើង​វិញ​ប្រមាណ​ជា​១០ភាសា ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

អ្នក​តំណាងក្នុង​​ការ​ផលិត​បទ​នេះ បាន​ឲ្យ​ដឹង​ថា កាល​ដែល​​សម្រេច​ចិត្ត Cover បទ “Breathe” ជា​ភាសា​ខ្មែរ ដោយ​សារ​តែ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត ហើយ​មាន​អ្នក​ខ្លះ​ទៀត ធ្ងន់ធ្ងរ​រហូត​ដល់​ការ​សម្លាប់​ខ្លួន ដូច្នេះ​ក្រុមហ៊ុន​ចង់​ចូល​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​កំពុង​មាន​បញ្ហា​នេះ​ផ្ទាល់​តែ​ម្ដង។

បទ “Breathe” បាន​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ ២០១៦ ដែល​និពន្ធ​ដោយ​សមាជិក​ក្រុម​ចម្រៀង Shinee គឺ Kim Jonghyun ហើយ​មក​ទល់​ពេល​នេះ​មាន​អ្នក​គាំទ្រ​ច្រៀង Cover ប្រមាណ​ជា ១០ភាសា ដូចជា៖ ថៃ ជប៉ុន ចិន អង់គ្លេស ឥណ្ឌូណេស៊ី អេស្ប៉ាញ និងវៀតណាម ជាដើម៕

តោះ​ទស្សនា​បទ “Breathe” ជា​ភាសា​ខ្មែរ​ដែល​ច្រៀង​ដោយ RaU និង Danzo ទាំង​អស់​គ្នា៖

ដោយ៖ វិទូ