សប្ដាហ៍​ក្រោយ CCC 2014 នឹង​ធ្វើ​ឲ្យ​កក្រើក​ចេនឡា​ជាក់​ជាមិនខាន

  • 2014-11-12 19:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ក្រោយ សាល​មហោស្រព​ចេនឡា​នឹង​មាន​សភាព​អ៊ូអរ​ខុសប្លែក​ពី​ធម្មតា​ជាក់​ជាមិនខាន ដោយ​មាន​យុវវ័យ​សម័យ​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​រូប​នឹង​បង្ហាញ​វត្តមាន​នៅ​ទី​នោះ ដើម្បី​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ CCC 2014 ដែល​រៀបចំ​ឡើង​ដោយ Sabay។

 

 

អាន៖ YouWIllKnow ៣ ខេត្ត​​មិន​ទាន់​ចេញ​មុខ ​សង្ស័យ​​​ចាំ​ប្រយុទ្ធ CCC ភ្នំពេញ

 

 

ក្រោយពី​បាន​សម្រាក​ប្រមាណ​ជា​រយៈពេល ១ ខែ បន្ទាប់​ពី​រក​ឃើញ​ជើងខ្លាំង​តាម​ខេត្ត​ទាំង ៣ រួច​មក ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK និង Age Of Naga ប្រចាំ​តំបន់​នឹង​វិល​មក​ជួប​ប្រិយមិត្ត​វិញ​សាជាថ្មី​ម្ដង​ទៀត​ហើយ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដោយ​នឹង​ចាប់ផ្ដើម​ធ្វើ​ការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​ទី ១៨ ហើយ​ជើងខ្លាំង ៨ ក្រុម​ចុងក្រោយ​ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បន្ត​នៅ​ថ្ងៃ​ទី ២២ ក្នុង​សាល​មហោស្រព​ចេនឡា ដើម្បី​ដណ្ដើម​តំណែង​ជើងខ្លាំង​តំណាង​ក្រុង​ភ្នំពេញ​ប្រចាំ​ឆ្នាំ ២០១៤ នេះ។

 

 

 

 

ចំពោះ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត CCC ភ្នំពេញ ២០១៤ នឹង​ត្រូវ​ចូលរួម​ប្រកួត​បន្ត​ទៀត​ក្នុង​ព្រឹត្តិការណ៍ CCC 2014 National Final នៅ​ថ្ងៃ​បន្ទាប់​គឺ​ទី ២៣ ខែ​វិច្ឆិកា ជាមួយ​នឹង​ជើងខ្លាំង​តំណាង​ខេត្ត​ទាំង ៣ (ព្រះសីហនុ បាត់ដំបង និង​សៀមរាប) ផ្សេង​ទៀត ដើម្បី​ដណ្ដើម​តំណែង​ជើងខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៤។

 

 

អាន៖ JerrySecret តិចនិក​ប្រើ Snip ធ្លុះ​មិនចាញ់ ManNiiez របស់ ReBirth

 

 

CCC 2014 បាន​ចាប់ផ្ដើម​ដំណើរ​បំពេញ​បេសកកម្ម​ស្វែងរក​ជើងខ្លាំង​នៅ​តាម​ខេត្ត​តាំង​ពី​ដើម​ខែ​តុលា​មក​ម្ល៉េះ ដោយ​បាន​ចាប់ផ្ដើម​ពី​ខេត្ត​ព្រះសីហនុ បន្ត​ទៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ចុងក្រោយ​គឺ​ខេត្ត​សៀមរាប។ កាន់តែ​អស្ចារ្យ​ជាង​ឆ្នាំ​មុន សម្រាប់ CCC ឆ្នាំ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​កាន់​តែ​ខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ ជាពិសេស​គឺ​មិត្ត​នារីៗ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ CCC 2014 មាន​មោទនភាព និង​មាន​ភាព​កក់ក្ដៅ​មែនទែន​ជាមួយ​នឹង​វត្តមាន​ដ៏​ណែនណាន់តាន់តាប់​បែប​នេះ។

 

 

 

 

CCC (Cambodian Cyber Championship) គឺជា​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​សេវា​កម្សាន្ត​នានា​របស់ Sabay Leng ប្រចាំ​ខេត្ត​ក្រុង រួច​បន្ត​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រក​ជើងខ្លាំង​ពិត​ប្រាកដ​ចំនួន ២ ក្រុម​ធ្វើ​ជា​តំណាង​ប្រទេស​កម្ពុជា សម្រាប់​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី Matic ជាមួយ​នឹង៦ប្រទេស​ផ្សេងទៀត (Matic មាន​សម្រាប់​តែ AK Online ប៉ុណ្ណោះ)។

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព​ចល័ត SmartCall ទៅ​លេខ 987 រួច​ចុច​លេខ 1 ដើម្បី​ស្ដាប់​បទ​ចម្រៀង​អន្តរជាតិ​ល្បីៗUniversal Music។ ចុច *202# ដើម្បី​ទទួល​បាន ៤០ នាទី​សម្រាប់​តេ​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់ថ្ងៃ។

 

 

ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ព្រឹត្តិការណ៍ CCC 2014 National Fianl៕

 

 

អត្ថបទ៖ ភីឆាយ