ប្រជុំតួថាងចេង ទាំង៧ជំនាន់ពីក្នុងរឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច"
- 2018-02-15 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំតួថាងចេង ទាំង៧ជំនាន់ពីក្នុងរឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច"
ចន្លោះមិនឃើញ
ភាពយន្តបែបបុរាណចិនមានចំណងជើងថា "Journey To The West” ឫ "ដំណើរផ្សងព្រេងទៅទិសខាងលិច” ទទួលបានការគាំទ្រជាខ្លាំងនៅជុំវិញពិភពលោក។ ក្រៅពីតួអង្គស្ដេចស្វា ស៊ុនអូខុង អ្នកតាមដានរឿងនេះ ក៏ចាប់អារម្មណ៍ជានិច្ចដែរពីតួអង្គដ៏សំខាន់មួយទៀត គឺ ថាងចេង។
ជាទូទៅសង្កេតឃើញថា តួសង្ឃថាង គឺជាតួដែលមានចរិតបែបសុភាពរាបសារ ទៅតាមបែបបទអ្នកកាន់សីល រីឯទឹកមុខ ព្រមទាំងសម្ដីសំដៅ ក៏ទន់ភ្លន់ទៅតាមនោះដែរ។ ជាក់ស្ដែង បើគិតចាប់តាំង ស៊េរីរឿងចិនបុរាណនេះ លើកយកមកផលិតជាខ្សែភាពយន្តមក វាមានរយៈពេលជាច្រើនឆ្នាំណាស់មកហើយ ពោលគឺចាប់តាំងពីជំនាន់ទី ១ឆ្នាំ ១៩៨៦។ រីឯតួសង្ឃថាងចេង ក៏ផ្លាស់ប្ដូរជាហូរហែដែរ។ ខាងក្រោមនេះ តារាសម្ដែងប្រុសទាំង ៧ជំនាន់ដែលមានសំណាងគ្រងឈុតសង្ឃថាងចេង ក្នុងស៊េរីខ្សែភាពយន្ត "ដំណើរផ្សងព្រេងទៅទិសខាងលិច”៖
១. រឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច” ឆ្នាំ ១៩៨៦
នៅជំនាន់ទី១ ខ្សែភាពយន្តនេះត្រូវបានលើកយកមកផលិតជារឿងភាគ ហើយស្នាដៃដំបូងនេះ មានតួថាងចេង ដល់ទៅ ៣នាក់ដូចជា៖
២. រឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច” ឆ្នាំ ១៩៩៦
៣. រឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច” ឆ្នាំ ២០១០
៤. រឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច” ឆ្នាំ ២០១១
៥. រឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច” វគ្គប្រយុទ្ធជាមួយអារក្ស ឆ្នាំ ២០១៣
៦. រឿង "ដំណើរផ្សងព្រេងទៅទិសខាងលិច” ឆ្នាំ ២០១៧
៧. រឿង "ស្ដេចស្វាស៊ុនអ៊ូខុង" ឆ្នាំ ២០១៨
ទោះបីមានអាយុកាលច្រើនឆ្នាំ និងលើកយកមកផលិតជាច្រើនដងក៏ពិតមែន ប៉ុន្តែភាពយន្តចិនបុរាណបែបយុទ្ធសិល្ប៍នេះ នៅតែមានការពេញនិយមពីសំណាក់អ្នកទស្សនា ដោយសារសាច់រឿងមានការកែច្នៃឲ្យមានសោភណ្ឌភាពខុសៗគ្នាពី១ជំនាន់ទៅ១ជំនាន់៕