ចាក់ស្រា និងតែពេលសែនឲ្យកុងម៉ា ទាល់តែធ្វើរបៀបនេះទើបបានទៅដល់
- ពុធ, 14 កុម្ភៈ 2018 09:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់ស្រា និងតែពេលសែនឲ្យកុងម៉ា ទាល់តែធ្វើរបៀបនេះទើបបានទៅដល់
ចន្លោះមិនឃើញ
តាមប្រពៃទំនៀមទំលាប់ចូលឆ្នាំចិន ចាស់បុរាណតែងតែគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រាប់តាំងពីការចាក់ស្រាថ្វាយទេវតា កុងម៉ា ម្ចាស់ទឹកម្ចាស់ដី និងអ្នកតាមថែរក្សាក្នុងនិងក្រៅផ្ទះជាដើម។
តាមប្រសាសន៍លោកយាយ គីម ស៊ាងហេង កូនចៅចិនតច្រើនជំនាន់មកហើយ បានរៀបរាប់ថា ទី១ ត្រូវថ្វាយមេឃនឹងដីជាមុនសិន មុនចាប់ផ្ដើមសែនឲ្យខ្មោចក្នុងផ្ទះ ដែលមានកុងម៉ា គឺជាការគោរពមេឃ និងគោរពដី ដោយយកស្រា២ពែង តែ២ពែងបែរទៅមុខផ្ទះ ហើយត្រូវឱនគោរព៣ដង។
លោកយាយ បន្តថា៖ «នៅពេលគោរពមេឃ គោរពដីហើយ ទើបចាប់ផ្ដើមបែរពិធីមកខាងក្នុងវិញ គឺចាប់ផ្ដើមគោរពម្ចាស់ទឹកម្ចាស់ដី ជាទេវតាថែរក្សាក្នុងផ្ទះដោយចាក់ស្រាចាក់តែចំនួន៣លើក។ បន្ទាប់មកទើបត្រូវគោរពដល់បុព្វបុរស សំដៅដល់ញៀនទាំងឡាយដែលបានស្លាប់ទៅ។ លើកទី៤ គឺគោរពដល់ឪពុកម្ដាយ។ ចុងក្រោយគ្រឿងសំណែន ម្ហូបអាហារ សែនដល់ទេវតាឆ្នាំថ្មី»៕
ចុចអានបន្ថែម៖