៨ចំណុច ឲ្យ​សញ្ញា​ថា​ អ្នក​ស្ថិត​ក្នុង​រ៉ាដា​ស្នេហា​របស់​គេ​ហើយ!

  • 2018-02-14 11:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អ្នក​ទទួល​បាន​បាច់​ផ្កា​យ៉ាង​​ធំ ឬ​គ្រឿង​អលង្ការ​​ ពី​នរណា​ម្នាក់ នោះ​អ្នក​តែង​គិត​ថា បុរស​ម្នាក់​នោះ​ពិត​ជា​ស្រលាញ់​ និង​ប្រាកដ​ប្រជា​ជាមួយ​អ្នក ព្រោះ​នៅ​ក្នុង​ខ្សែភាពយន្ត​គេ​ធ្វើ​ដូច្នេះ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​អ្នក​មិន​ទទួល​បាន​របស់​ទាំង​នោះ នៅ​ថ្ងៃ​ពិសេស​ទេ នោះ​អ្នក​តែង​ខកចិត្ត​ ហើយ​គិត​ថា​បុរស​ម្នាក់​នោះ មិន​បាន​ស្រលាញ់​អ្នក​ទេ។

ទោះ​ជា​យ៉ាង​ណា តាម​ការ​ស្រាវជ្រាវ​របស់​ Bright Side បាន​ឲ្យ​ដឹង​ថា ការ​បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​បុរស​មិន​ស្ថិត​នៅ​លើ​តែ​អំណោយ​ទាំង​នោះ​ទេ តែ​វា​​ស្ដែង​តាម​កាយ​វិការ​ប្រចាំថ្ងៃ​តែ​ម្ដង។ ដូច្នេះ បើ​បុរស​ណា​ម្នាក់​សម្ដែង​កាយ​វិការ​ទាំង​៨យ៉ាង​ខាង​ក្រោម​ចំពោះ​អ្នក នោះ​អ្នកទទួល​យក​គេ​ទៅ​ គឺ​ពិត​ជា​មិន​ខុស​នោះ​ទេ។

៨. គេ​តែង​តែ​ស្ដាប់​អ្នក​ច្រើន​ជាង​និយាយ​អួត​អាង

បុរស​ភាគ​ច្រើន​តែង​និយាយ​អូត​ពី​ខ្លួន​ឯង និង​ភាព​ជោគជ័យ​របស់​ខ្លួន។ ចំណែក​បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​តែង​យក​ចិត្ត​ទុកដាក់​ស្ដាប់ និង​ស្វែង​យល់​ពី​មនុស្ស​ដែល​គាត់​ស្រលាញ់​ ។

៧. គេ​យក​ចិត្ត​ទុក​ដាក់​នឹង​មិត្ត​ភក្តិ​របស់​អ្នក និង​គ្រួសារ​របស់​អ្នក

បុរស​ដែល​ស្រលាញ់​អ្នក គឺ​មិន​ត្រឹម​តែ​យក​ចិត្ត​ដាក់​ចំពោះ​​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​មើល​ថែ​មិត្ត និង​ក្រុម​គ្រួសារ​អ្នក ដូច​គ្រួសារ​របស់​គេ​ដែរ។

៦. គេ​មិន​ដែល​​បដិសេធ​ការ​បញ្ចេញ​យោបល់​របស់​អ្នក​ក្នុង​ការពិភាក្សា​ ឬ​សន្ទនា​ណា​មួយ​នោះ​ទេ

បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ គេ​មិន​ដែល​យល់​ថា​គំនិត​យោបល់​របស់​​អ្នក​អន់​ ឬ​ខ្សោយ​ជាង​គេ​នោះ​ទេ។ គឺ​តែង​គោរព និង​ឲ្យ​តម្លៃ​អ្នក​ស្មើ​នឹង​ខ្លួន​គេ​ដែរ។

៥. គាត់​តែង​មាន​មោទនភាព​នឹង​ភាព​ជោគជ័យ​របស់​​អ្នក ហើយ​តែង​អូត​ប្រាប់​អ្នក​ដទៃពី​វា

ជា​ធម្មតា បុរស​មិន​ចូលចិត្ត​ការ​ដែល​ស្ត្រី​មាន​ភាព​ជោគជ័យ​ជាង​ខ្លួន​នោះ​ទេ។ យ៉ាងណាមិញ ចំពោះ​អ្នក​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​មិន​គិត​ដូច្នោះ​ទេ។ តែ​គេ​បែរ​ជា​មាន​មោទនភាព និង​សប្បាយ​ចិត្ត​នឹង​ភាព​ជោគជ័យ​របស់​អ្នក​ទៅ​វិញ។​

៤. គេ​តែង​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ដែល​ដើរ​ចូល​មក​ជីវិត​របស់​គាត់ និង​តែង​លើក​ទឹក​ចិត្ត​អ្នក​គ្រប់​ពេល​វេលា។

នៅ​ពេល​ដែល​អ្នក​នៅ​ជាមួយ​បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​ពិសេស និង​សំខាន់។ ទោះបី​ជា​អ្នក​បាន​រៀប​ការ​ជាមួយគ្នា​បាន​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយ ស្វាមី​របស់​អ្នក​មិន​ដែល​ព្រងើយ​កន្ដើយ​នឹង​អ្នក​ឡើយ។ ​

៣. គេ​សុខចិត្ត​លះ​បង់​សេចក្ដី​សុខ​ទៅ​ឲ្យ​អ្នក ទោះ​ជា​អ្នក​មិន​បាន​សុំ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​ទាមទារ​ឲ្យ​មាន​ការ​ចេះ​អត់​អោន​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ក៏​ដោយ។ នៅ​ពេល​ដែល​បុរស​ណា​ម្នាក់​ស្រលាញ់​អ្នក នោះ​គេ​មិន​ខ្វល់​ពី​ខ្លួន​ឯង​ទេ ពោល​គឺ​គេ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​មនុស្ស​​គេ​ស្រលាញ់​សប្បាយចិត្ត។ ដូច្នេះ ពិត​ណាស់ គេ​ហ៊ាន​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​មនុស្ស​ខ្លួន​ស្រលាញ់។

២. គាត់​គោរព​ និង​ទទួល​យក​យោបល់​​របស់​អ្នក ទោះ​ជា​គំនិត​​នោះ​ផ្ទុយ​ពី​គេ​ក៏​ដោយ។

ទោះ​ជា​បុរស​ម្នាក់​នោះ​ជា​មនុស្ស​ចចេស​រ៉ឹង​រូស​យ៉ាង​ណា​ក៏ដោយ តែ​នៅ​ពេល​គាត់​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិតប្រាកដ នោះ​ចរិត​របស់​គាត់​ក៏​ផ្លាស់​ប្ដូរ។ គេ​បែរ​ជា​ព្រម​ស្ដាប់ និង​ព្រម​​ទទួល​គំនិត​របស់​អ្នក​ដែល​គេ​ស្រលាញ់ ទោះ​ជា​គំនិត​នោះ​ផ្ទុយ​គ្នា​ក៏ដោយ។

១. អ្នក​គឺជា​មនុស្ស​សំខាន់​របស់​គេ​ជានិច្ច

បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ គឺ​តែង​សម្រេចចិត្ត​ដោយ​គិត​គូរ​ដល់​​អ្នក​ជានិច្ច។ គេ​មិន​ត្រឹម​តែ​ចង់​នៅ​ជាមួយ​អ្នក​ត្រឹម​តែ​ពេល​បច្ចុប្បន្ន​នោះ​ទេ តែ​គាត់​គិតគូរ​ដល់​អនាគត​អ្នក​ទាំងពីរ​ទៀត​ផង៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខហ៊ុយ

អត្ថបទពេញនិយម