Ter Stegen ប្រាប់​មូល​ហេតុ​ដែល​ Barcaកាន់​តែ​ខ្លាំង​ជាង​មុន​

  • 2018-02-19 01:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona កំពុង​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​នេះ​ដោយ​ឈរ​កំពូល​តារាង​ La Liga ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa del Rey និង​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League។

មូលហេតុ​នៅ​ពី​ក្រោយ​ភាព​ខ្លាំង​របស់​ក្លឹប​យក្ស​កាតាឡាន់​ត្រូវ​អ្នក​ចាំ​ទី​ Marc-André Ter Stegen អះអាង​ថា​ដោយ​សារ​ការ​ចាកចេញ​របស់​ Neymar។ Neymar បាន​ចាកចេញ​ពី​ទ្រនំ​នៅ​អេស្ប៉ាញ​ទៅ​ Paris Saint-Germain ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាល​ពី​ដើម​រដូវ​កាល។

ព្រោះ​តែ​ការ​បាត់​បង់​កម្លាំង​សំខាន់​នេះ​ហើយ​ ទើប​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​បាន​ខិតខំ​លេង​ទ្វេ​ដង​ ទើប​ឡើង​ឈាន​ដល់​កម្រិត​កំពូល។​

"គុណ​ភាព​របស់​ Neymar អ្នក​ពិត​ជា​មិន​អាច​រ៉ាយរ៉ាប់​បាន​ទេ​។ ព្រោះ​តែ​គេ​ជា​កីឡាករ​សំខាន់​ទាំង​ក្នុង​ក្រុម​ និង​ក្រៅ​ទីលាន​ ទើប​គ្រប់​​គ្នា​​ពិបាក​នឹង​ទទួល​យក​ ប៉ុន្តែ​ចុង​បញ្ចប់​ពួក​យើង​អាច​​ធ្វើ​បាន​​ ហើយ​ប្រឹងប្រែង​លេង​របៀប​ផ្សេង​ដោយ​គ្នា​ Neymar ទើប​ធ្វើ​ឲ្យ​ក្រុម​​កាន់​តែ​ខ្លាំង​ជាង​មុន"។ Stegen និយាយ​ដូច្នេះ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ័ត្ន