Porsche​ ​ត្រៀម​អាវុធ​​រថយន្ត​អគ្គិសនី​ថ្មី​មិន​​ឲ្យ ​Tesla ក្អេង​ក្អាង​ទៀត​ទេ

  • 2018-02-21 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla Model S​ ​ជា​រថយន្ត​អគ្គិសនី​ជាប់​លំដាប់​កំពូល​មាន​ម៉ាស៊ីន​កម្លាំង​ ​៥១៨​ ​សេះ​ ​ហើយ​មាន​សន្ទុះ​ល្បឿន​លឿន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​ ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៣,២​ ​វិនាទី

Tesla Model S

Porsche​ ​ដែល​ជា​អ្នក​ជំនាញ​ផលិត​ឡាន​ប្រណាំង​ជើង​ចាស់​របស់​ទ្វីប​អឺរ៉ុប​បាន​បង្ហើប​ពី​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​របស់​ពួក​គេ​ ​ហើយ​អះអាង​ថា​ខ្លាំង​ជាង​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​ ​Tesla Model S​ ​របស់​អាមេរិក។

Porsche Mission E

អាវុធ​ដែល​ ​Porsche​ ​ត្រៀម​នោះ​ ​គឺ​ម៉ូដែល​ ​Mission E​ ​ប្រើ​ម៉ូទ័រ​អគ្គិសនី​ផលិត​កម្លាំង​ ​៦០០​ ​សេះ​ ​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ/ម៉ោង​ ​ប្រើ​ពេល​ ​៣,៥​ ​វិនាទី។ សន្ទុះ​ហាក់​យឺត​ជាង​ ​Tesla​ ​បន្តិច​ ​ប៉ុន្តែ​កម្លាំង​របស់​វា​គេ​ជឿ​ថា​វា​អាច​ស៊ីដាច់​លើ​ ​Tesla Model S​ ​ពេល​រត់​លើ​ផ្លូវ​ប្រណាំង។

មើល​លើ​ការ​រចនា​រូបរាង​ខាង​ក្រៅ​ ​Tesla Model S​ ​មិន​សូវ​ខុស​ឆ្ងាយ​ពី​រថយន្ត​ប្រភេទ​ទេសចរណ៍​ ​(Sedan)​ ​ទូទៅ​ ​ខណៈ​ ​Porsche Mission E​ ​រចនា​អម​ឲ្យ​រាង​ប្លែក​គ្រប់​ជ្រុង​ជ្រោយ​ ​ជា​ពិសេស​ចង្កៀង​មុខ​ក្រោយ​ ​និង​យ៉ាន់​ដ៏​ទាក់ទាញ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ

បិទ