បើ Crush បង្ហាញទង្វើ៦យ៉ាងនេះ ចេញឲ្យឆ្ងាយពីជីវិតគេកាលណាកាន់តែល្អបំផុត
- 2018-02-23 03:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ Crush បង្ហាញទង្វើ៦យ៉ាងនេះ ចេញឲ្យឆ្ងាយពីជីវិតគេកាលណាកាន់តែល្អបំផុត
ចន្លោះមិនឃើញ
ស្នេហាដែលកើតចេញតែម្ខាង ស្នេហាដែលស្រលាញ់គេតែម្នាក់ឯង គឺឈឺចាប់បំផុតហើយក៏គ្មាននរណាម្នាក់ចង់បែបនេះដែរ។ ប៉ុន្តែមកពីមនោសញ្ចេតនា ក្ដីស្រលាញ់ ភាពពេញចិត្តរបស់យើងមានទៅលើគេខ្លាំងពេក ទើបធ្វើឲ្យបេះដូងមិនស្ដាប់បញ្ជា ទោះដឹងថា ធ្វើឲ្យខ្លួនឯងឈឺចាប់ក៏សុខចិត្តទ្រាំឲ្យតែបាននៅក្បែរគេ។ យ៉ាងណាបើស្នេហាកើតចេញតែម្ខាង ទោះយើងព្យាយាមធ្វើបែបណាក៏គ្មានសិទ្ធជ្រោកកោនក្នុងបេះដូងគេដែរ គឺមានតែសម្រេចចាកចេញពីជីវិតគេ ទោះដឹងឈឺចាប់ខ្លាំងប៉ុណ្ណា។
បើកំពុងលួចស្រលាញ់មនុស្សម្នាក់ តែម្នាក់នោះតែងបង្ហាញទង្វើ៦យ៉ាងនេះ សមល្មមឲ្យយើងអស់ចិត្ត ហើយគួរចាកចេញពីជីវិតគេឲ្យឆ្ងាយកាលណាកាន់តែល្អ៖
១. គេមិនសូវខ្វល់ពីយើងគ្រប់យ៉ាង
មិនថាយើងកើតទុក្ខ សប្បាយចិត្ត យើងនៅឯណា? កំពុងធ្វើអី? ក៏គេមិនដែលខ្វល់ឡើយ ព្រោះតែយើងមិនមែនជាមនុស្សដែលគេត្រូវខ្វល់នោះទេ។
២. មិនដែលអន្ទះសាចង់ជួបយើង
គ្រប់ពេលយើងតែងអន្ទះសាចង់ជួបគេ ទោះឆ្ងាយប៉ុណ្ណា ជួបបានត្រឹមមួយភ្លែតក៏អស់ចិត្តដែរ ប៉ុន្តែសួរថាគេដែលចង់ជួបយើងអត់? ចម្លើយ គឺអត់សោះ មានតែយើងទេចង់ឆ្កួត ចង់ជាដោយសារនឹកគេពេក។
៣. ពេលនៅជាមួយយើងតែពីរនាក់គេមិនផ្ដោតមកលើយើងទេ
គ្រប់ពេលនៅក្បែរយើង គេតែងឆាតជាមួយអ្នកនេះអ្នកនោះ ឬធ្វើចរិតហីៗ មិនសូវអើពើនឹងទង្វើរបស់យើងឡើយ។ ហេតុផលនេះក៏ព្រោះថា គេគ្រាន់ចាត់ទុកយើងក្នុងន័យធម្មតាៗ មិនមានអ្វីពិសេសឡើយ។
៤. បើយើងមិនឆាតទៅគេមុនគេក៏មិនខ្ចីឆាតមកយើងវិញដែរ
គ្រប់ពេលគេ Online គឺមិនដែលឆាតមកយើងមុនសោះ មានដែរតែករណីតិចតួចបំផុត គឺមានតែយើងទេ ជាអ្នកឆាតទៅរកគេមុនរហូត។ ដូច្នេះមានន័យថា គ្រប់ពេលគេ Online គឺមិនមែនដើម្បីយើងឡើយ ហើយក៏គួរឈប់រង់ចាំសារគេទៀតទៅ។
៥. មិនធ្លាប់បង្ហាញសញ្ញាណណាមួយសោះថាគេក៏ចាប់អារម្មណ៍យើងដែរ
គ្រប់ពាក្យសម្ដី ឬកាយវិការរបស់គេ ធ្វើមកលើយើងគឺហាក់ធម្មតាៗ មិនដែលបញ្ចេញសញ្ញាណណាមួយសោះ ថាគេស្រលាញ់យើងដូចជា៖ ការខ្វល់ខ្វាយ នឹកដល់យើង ចង់ជួប ចង់និយាយជាមួយ ជាដើម។
៦. តាមទាន់ថា មនុស្សដែលគេស្រលាញ់មិនមែនយើងទេ
កាន់តែច្បាស់ការ ហើយក៏ល្មមឈប់ធ្វើឲ្យខ្លួនឯងឈឺចាប់ទៀតទៅ បើដឹងថា គេកំពុងមានមនុស្សដែលគេស្រលាញ់ហើយ តើយើងនៅត្រាំត្រែងដល់ណាទៀត? គួររកសេចក្ដីសុខឲ្យខ្លួនឯងទៅ នៅលើលោកនេះមិនមែនមានតែមនុស្សម្នាក់ហ្នឹងឯណា សុខចិត្តឈឺចាប់រយៈពេលខ្លី ប្រសើរជាងនៅស្រលាញ់គេតែម្នាក់ឯង៕