អ្នក​គាំទ្រ​មិន​អស់​ចិត្ត ​រឿង ​ម៉ៃសុត ​ឈ្នះ​ឃឹម ឌីម៉ា

  • 2018-02-24 03:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ថៃ ម៉ៃសុត ​បាន​យក​ឈ្នះ​លើ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​កម្ពុជា ឃឹម ឌីម៉ា ​ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ស្ថានីយ​ទូរទស្សន៍​ MYTV ​កាល​ពី​យប់មិញ​នេះ។

មាន​អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​សេចក្ដី​នេះ​ទេ ​ដោយ​ពួកគេ​យល់​ថា ម៉ៃសុត ​វាយ​កាត់​បាន​ល្អ​មែន ប៉ុន្តែ​ត្រូវ​វិញ​ក៏​ច្រើន​ណាស់​ដែរ។ តួយ៉ាង​ដូចជា បែក​ឈាម ​ក្រោយ​ពី​ត្រូវ​ផ្លែ​កែង​របស់ ឌីម៉ា ​ជា​ដើម។ មិន​ត្រឹម​តែ​អ្នក​គាំទ្រ​នោះ​ទេ សូម្បី​កីឡាករ​ផ្ទាល់ ឌីម៉ា ​ក៏​សុំ​មិន​ឱ្យ​សម្ភាសន៍​ផង​ដែរ ​ក្រោយ​ពី​ចៅ​ក្រម​ប្រកាស​សេចក្ដី​នោះ​មក។

ប្រិយមិត្ត​អ្នក​ស្រលាញ់​គុន​ខ្មែរ​ជា​ច្រើន ​កំពុង​តែ​មាន​មតិ​ខ្វែង​គំនិត​គ្នា ត្បិត​អី​អ្នក​ខ្លះ​ថា ឌីម៉ា ​វាយ​បាន​ល្អ​តែ​ទឹក​៤​ប៉ុណ្ណោះ ​ក្រៅ​ពី​នោះ​ម៉ៃសុត​វាយ​កាត់​បាន​រហូត និង​ទាត់​បាន​ច្រើន​ថែម​ទៀត។ ខណៈ​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​យល់​ថា​គូ​នេះ ឌីម៉ា ​ជា​អ្នក​ឈ្នះ​វិញ ​ព្រោះ​សូម្បី​តែ​កីឡាករ​របស់​ថៃ​ម្នាក់​នេះ​ក៏​យល់​ថា​ខ្លួន​នឹង​ចាញ់​ដែរ ​តែ​បែរ​ជា​លទ្ធផល​ឈ្នះ​វិញ ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេល​ប្រកាស​នោះ​តែ​ម្ដង។

កម្មវិធី​វាយ​យក​ប្រាក់​លាន​ខាង​លើ​កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ដោយសារ​តែ​ពួកគេ​បាន​នាំ​​យក​កីឡាករ​ខ្លាំង​ៗមក​វាយ​នៅ​កម្ពុជា ​ខុស​ប្លែក​ពី​សង្វៀន​ក្នុង​ស្រុក​ដទៃ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី