ប្រទះឃើញ Camila Cabello ស្និទ្ធស្នាលជាមួយមិត្តប្រុសគួរឲ្យច្រណែននៅព្រលានយន្តហោះ
- 2018-02-27 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញ Camila Cabello ស្និទ្ធស្នាលជាមួយមិត្តប្រុសគួរឲ្យច្រណែននៅព្រលានយន្តហោះ
ចន្លោះមិនឃើញ
តារាចម្រៀងកំពុងល្បីខ្លាំង Camila Cabello ទើបតែបង្ហាញគេឲ្យដឹងពីទំនាក់ទំនងស្នេហាជាមួយ លោក Matthew Hussey ដែលជាអ្នកវិភាគបញ្ហាគូស្រករដ៏ល្បីមួយរូប ថ្មីៗនេះពេលទៅដើរលេងលំហែនៅ Mexico កាលពីដើមខែនេះ។
ចំពោះពេលនេះវិញពួកគេកំពុងតែស្និទ្ធស្នាលជាមួយគ្នាមិនធម្មតា ដោយតែងតែចំណាយពេលជាច្រើនជាមួយគ្នា ជាក់ស្ដែងពួកគេត្រូវគេប្រទះឃើញ កៀកកើយគ្នាខ្លាំងបន្ទាប់ពីត្រលប់មកពីធ្វើដំណើរលំហែជាមួយគ្នា កាលពីថ្ងៃច័ន្ទម្សិលមិញនេះនៅព្រលានយន្តហោះ LAX ទីក្រុង Los Angeles។
ខណៈពេលអ្នកទាំងពីរកំពុងតែសប្បាយចិត្តជាមួយគ្នា Camila ក៏កំពុងតែរីករាយនឹងអាជីពជាអ្នកចម្រៀងរបស់នាងផងដែរ ដោយបទចម្រៀង "Havana” ទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ព្រមទាំងចំណាយពេលដល់ទៅ ២៧សប្ដាហ៍នៅតារាងលំដាប់ថ្នាក់ចម្រៀង Billboard Hot 100។
លោក Matthew Hussey គឺជាអ្នកផ្ដល់ប្រឹក្សាស្នេហាមួយរូប ពេញនិយមសម្រាប់នារីនិងព្រមទាំងជាអ្នកនិពន្ធផងដែរ៕
អានអត្ថបទ៖