ទូរសព្ទម៉ាកថ្មី ប្រើកាមេរ៉ាភ្លោះមុខក្រោយ ថ្មធំជាង iPhone X ប្រាំដង ថ្លៃខុសគ្នាពាក់កណ្តាល
- 2018-02-28 03:32:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទម៉ាកថ្មី ប្រើកាមេរ៉ាភ្លោះមុខក្រោយ ថ្មធំជាង iPhone X ប្រាំដង ថ្លៃខុសគ្នាពាក់កណ្តាល
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតថ្មរបស់អាមេរិក Energizer បានដាក់បង្ហាញនូវស្មាតហ្វូនម៉ូឌែល Power Max P16K Pro ក្នុងពិព័រណ៍ Mobile World Congress 2018 ដែលមានចំណុចពិសេស ប្រើថាមពលថ្មធំដល់ទៅ ១៦ ០០០mAh ។
ធៀបនឹង Galaxy S9 មានត្រឹម ៣ ០០០mAh និង iPhone X មាន ២ ៧១២ mAh ស្មាតហ្វូនអាមេរិកជំនាន់ក្រោយនេះ អាចសាកថ្ម ៥ ថ្ងៃម្តង ស្ថិតក្នុងលក្ខខណ្ឌប្រើប្រាស់បែបសាមញ្ញ ហើយបើ Standby អាចដល់រយៈពេល ៤០ ថ្ងៃ។
P16K Pro មានតួខ្លួនរាងក្រាសបន្តិចដល់ ១៥.២ មិល្លីម៉ែត្រ និងទម្ងន់ខ្លួន ៣៥០ ក្រាម ហើយរត់លើ Android 8.0 Oreo ប្រើអេក្រង់ ៥,៩៩ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៩ ប្រើកាមេរ៉ាភ្លោះខាងក្រោយ 13MP+5MP និងខាងមុខ 16MP+13MP អមទ្រនាប់ស្កេនខ្ចៅដៃក្បែរនោះ។
បំពាក់នូវឈីប MediaTek Helio P23 មាន RAM 6GB និងអង្គចងចាំ 128GB បន្ថែមរន្ធដោត microSD គាំទ្រការប្រើស៊ីម ២ ប្រភេទ Nano។ ក្រុមហ៊ុន Energizer ក៏បានបង្ហើបស្មាតហ្វូនរបស់ខ្លួនម៉ូឌែលនេះ នឹងមានដាក់លក់នាខែកញ្ញា ជាមួយតម្លៃក្បែរ ៥០០ ដុល្លារ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Huawei បញ្ចេញសាច់ដុំផលិតបន្ទះឈីប 5G មិនឲ្យចាញ់ Intel និង Qualcomm
Apple ចេញវីដេអូស្ប៉តថ្មី ឆ្លើយតបគូប្រជែង ដែលបាញ់មិនសំចៃដៃ