ស្រីលាភ គ្មានគំនិតរៀបការនឹង នាយក្រឹម សុខចិត្តចិញ្ចឹមកូនភ្លោះម្នាក់ឯង
- 2018-02-28 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីលាភ គ្មានគំនិតរៀបការនឹង នាយក្រឹម សុខចិត្តចិញ្ចឹមកូនភ្លោះម្នាក់ឯង
ចន្លោះមិនឃើញ
តារាកំប្លែងសាច់ខ្ចី ស្រីលាភ ដែលទើបសម្រាលកូនភ្លោះស្អាតទ្រលុកទ្រលន់មួយគូ បានបង្ហាញមុខជាមួយនាយក្រឹមយ៉ាងរីករាយក្នុងពិធីមង្គលការ នាយចយ ដែលជាមិត្តរួមអាជីព។
ជាមួយវត្តមាននេះ អ្នកនាងត្រូវបានក្រុមអ្នកសារព័ត៌មានចោមរោមសួរជុំវិញរឿងអាស្រូវ ដែលនាងទាក់ទងជាមួយមេក្រុមសម្ដែង នាយក្រឹម រហូតមានទទួលបានកូន២យ៉ាងកក្រើកពិភពសិល្បៈខ្មែរ។
ស្រីលាភ ថាតាំងពីថ្ងៃសម្រាលមក នាយក្រឹម តែងផ្ដល់ក្ដីបារម្ភ ជួយចិញ្ចឹមមើលថែ និងផ្គត់ផ្គង់អាហារកិច្ចដល់ទារកទាំង២មិនដែលអាក់ខានឡើយ។ ទន្ទឹមនឹងនេះនាងបានឲ្យដឹងថា ត្បិតរស់នៅរាប់គ្នាជាប្ដីប្រពន្ធមែន ស្រីស្អាតដដែលបញ្ជាក់ជាមួយសម្ដីថ្នមៗថា នាងគ្មានគម្រោងរៀបអាពាហ៍ពិពាហ៍ឡើយ ហើយក៏មិនទាន់មានគម្រោងយកកូនបន្ទាប់ដែរ។
នាមជាភរិយាគ្មានខាន់ស្លា អ្នកម្ដាយរូបនេះនិយាយទាំងសុទិដ្ឋិនិយមថា ទោះគ្មានការឧបត្ថម្ភពីឪពុក ក៏អ្នកនាងសុខចិត្តចិញ្ចឹមកូនសម្លាញ់ទាំងទ្វេនេះដែរ។
ងាកមកតបនឹងសំណួរថា៖ "តើអ្នកនាងគិតយ៉ាងម៉េច បើនាយក្រឹមត្រឡប់ទៅរកប្រពន្ធដើមវិញ"? ស្រីលាភ ឆ្លើយថា ស្វាមីខ្លួនមិនដែលបោះបង់ប្រពន្ធកូនដើមទេ ហើយនាងក៏មិនបានដណ្ដើមលោក អ៊ូ ប៊ុណ្ណារ៉ាត់ ពីភរិយាស្របច្បាប់ដែលមានចំណងដៃកូន៣នាក់នោះដែរ។
ឯមតិឆ្លើយតបទៅកាន់មហាជនដែលរិះគន់ថាដណ្ដើមប្តីគេនោះ នាងមិនចង់បង្ហាញពីយោបល់អ្វីទេ ព្រោះថាបើនាងបរិយាយទៅ ខ្លាចគេថានាងជាស្រីចរិតខ្លាំង ដូច្នេះនៅស្ងប់ស្ងាត់ល្អជាង៕