បាក់ទឹកចិត្តមែនទេ? ចម្រៀង​៣​បទ​របស់​ ប្រាក់​ សុផាន់​ណា​​​ ស្តាប់ហើយកាន់តែស្រលាញ់ខ្លួនឯង​

  • 2018-03-01 02:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​៣បទ​របស់​អ្នក​ចម្រៀង​ជន​ពិការ​ ប្រាក់​ សុ​ផាន់​ណា​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្ដាប់​ ដែល​បាក់ទឹក​ចិត្ត​នឹង​ជីវិត​ចង់​បញ្ចប់​ជីវិត​ឲ្យ​មាន​បំណង​ចង់​រស់​ឡើង​វិញ​។

ជីវិត​ជាកូន​កំព្រា​ និង​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជន​ពិការ​ទៀត ប៉ុន្តែ​ សុផាន់​ណា​ នៅ​តែ​​មាន​កម្លាំង​ចិត្ត​យ៉ាងរឹងមាំ ចង់​បន្ត​ជីវិត​និង​កាន់តែស្រលាញ់​ជីវិត​ខ្លួន​ឯង​ខ្លាំង។ តោះ​! មក​ស្ដាប់​ស្នាដៃ​និពន្ធ​ និង​​សំនៀង​របស់​ សុផាន់ណា ដែល​ជាសម្រៀង​ពោ​ពេញដោយការលើកទឹក​ចិត្ត​។

១. ផ្លូវ​ជីវិត​ អត្ថន័យ​ចម្រៀង​រៀប​រាប់​ពី​ជីវិត​តស៊ូ​ និត្រូវ​ចេះ​បំភ្លេច​រឿងដែល​កន្លង​ផុត​ ​ ត្រូវ​ហ៊ាន​ចាប់​ផ្តើម​សារ​ជាថ្មី។ ជាពិសេស​​ត្រូវ​ចេះ​ស្រលាញ់​ជីវិត​ដែល​ឪពុក​ម្តាយ​បាន​ផ្តល់​ឲ្យ​ មិន​ត្រូវ​បំផ្លាញ​វា​ចោល​ឡើយ​​។​ ផ្ទុយ​ទៅ​វិញ​ត្រូវ​ចេះ​រក​ផ្លូវ​ចេញ​ដោយ​ខ្លួន​ឯង​ ឬ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ ជៀសវាងកុំឲ្យកើតមានបញ្ហាទាំង​នោះបន្តទៀត​។

២. រឿងខ្ញុំ៖ ចំណែក​បទ​ចម្រៀង​នេះ​និយាយពី​ជីវិត​គ្មាន​ទីពឹង និង​បាត់​បង់​គ្រប់យ៉ាង​ ទាំង​កាយ​សម្បទា​​ គ្មាន​ទាំង​ចំណេះដឹង។ ទោះជា​ជួប​បញ្ហា​ច្រើន​បែប​នេះ​ ប៉ុន្តែ​បទនេះអប់រំ​មនុស្ស​មិន​ឲ្យអស់​សង្ឃឹម​ ហើយ​​ត្រូវ​តាំង​ចិត្ត​ថា​ឲ្យ​​តែ​មាន​ជីវិត​ មាន​ឱកាស​ខំប្រឹង​បែង​ សម្រេច​ជោគជ័យ​។ បទ​ «រឿងខ្ញុំ» ​បង្ហាញ​ពីជីវិតពិត​របស់​អ្នក​និពន្ធកំលោះរូបនេះ​ផងដែរ។

៣.បរាជ័យ​ជា​មេរៀន៖ ​បទ​ដ៏​មាន​អត្ថន័យ​នេះ​ និយាយ​ពី​ជីវិត​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ជួប​បរាជ័យ​ ដែល​ធ្វើ​ឲ្បបាត់​បង់​កម្លាំង​ចិត្ត​​ ឬគ្មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​វា​សា​ជា​ថ្មី​។ ជាក់​ស្ដែង​ក្នុង​បទ​នេះ​បើ​ទោះ​ជា​មនុស្ស​មាន​​ភាព​ខក​បំណង​ច្រើន​ក៏​ដោយ​ តែមិន​ត្រូវ​បោះ​បង់​វា​ចោល​ការ​តាំង​ចិត្ត​របស់​ខ្លួន​ឯង​ជាដាច់ខាត​។ ជាពិសេស​មនុស្ស​មិន​ត្រូវ​បណ្ដោយ​​ខ្លូន​ឲ្យ​រស់​នៅ​ក្នុង​បញ្ហា​ឡើយ។

ម្ចាស់​​​ជយ​លាភី ១ Our Better World ប្រចាំ​ឆ្នាំ​២០១៧​ ប្រាប់ថា លោក​មាន​គោល​ដៅ​ចង់​សរសេរ​ និងលើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​ ដើម្បី​អ្នក​ស្ដាប់​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​រស់​បន្ត​ទៅ​មុខ​ទៀត​ និង​រស់​នៅ​ដោយ​មាន​ន័យ​ក្នុង​ពិភព​លោក​នេះ៕​​ ​​​

​​​​​​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី