កាចុប ស្លៀក​រ៉ូប​អូស​ដី​ឡើង Cute ថ្ងៃ​​មង្គលការ​បង​ប្រុស

  • 2018-02-28 07:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​កំប្លែង​ដែល​ច្រើន​ដើរ​​តួ​ជា​យាយ​ចាស់​ កាចុប មិន​បាន​​អវត្តមាន​ចូល​រួម​ក្នុង​ពិធី​មង្គលការ​បង​ប្រុស​ធំ​នាង​ឡើយ​។ សម្រាប់​ការ​បង្ហាញ​ក្នុង​ពិធី​ជប់​លៀង​នេះ នាង​បាន​ស្លៀកពាក់​រ៉ូប​វែង​ពណ៌​ទឹក​ប៊ិច​​យ៉ាង​ស្រស់​ស្អាត​ អម​ជាមួយ​ការ​តុបតែង​មុខ​យ៉ាង​សម​សួន។

កាចុប ផ្ទាល់​​បាន​ប្រាប់​ Sabay ថា​ ឆ្នាំ​នេះ​​នាង​មាន​អាយុ​១៨​គត់ តែ​បាន​បោះ​ការ​សិក្សា​ជា​ស្ថាពរ​​ហើយ ក្រោយ​សម្រេច​​ចិត្ត​​​ចូល​ប្រើ​ការងារ​សិល្បៈ​វិញ​។ សម្រាប់​ការ​រក​គូរ​ស្រករ និង​មិន​ទាន់​គិត​គូរ​ ពោល​គឺ​ចង់​នៅ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​សិន។

មុន​​រក​ឃើញ​គូអនាគត​​ តោះទៅមកមើល​សម្រស់ ស្រីចុប ក្នុង​វ័យ​១៨បន្តិច​មើល៍៖

អត្ថបទ៖ សុខណា