មិន​មែន​លុយ! ភរិយា​ទម្លាយ​ចំៗ ពី​មូលហេតុ​ជ្រើស​រើស​ នាយ​ចយ ជា​គូគ្រង

  • 2018-03-01 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​មង្គល​ការ​ខ្លួន អ្នកនាង​ ប៉ិប ក្វាន់ឌី បាន​ទម្លាយ​ពី​ការពិត​ទាក់ទិន​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​កើត​មាន​ចិត្ត​ស្នេហ៍ និង​សម្រេច​​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ លោក ភិច សែ ហៅ ចយ។

អ្នក​នាង​បាន​ប្រាប់​ថា ពួក​គេ​បាន​ស្គាល់​គ្នា​ជាង​​១​ឆ្នាំ​ហើយ​ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Facebook។ លុះ​ស្គាល់​នេះ​គ្នា​យូរៗ​ក៏​នាំ​ឲ្យ​អ្នក​ទាំង​២​យល់​ពី​គ្នា ជំពាក់​ចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក រហូត​ដល់​ថ្ងៃ​ទទួល​ផ្កា​ស្លានេះ។

ក្វាន់ឌី​ បញ្ចេញ​ស្នាម​ញញឹម​មួយ​ទំហឹង ស្រព​ពេល​ថ្លែង​​​ថា នាង​ស្រឡាញ់​អ្វីៗ​ទាំង​អស់​ដែល​នាចយ មាន មិន​ថា​ចិត្ត​គំនិត ឬ​ក្ដី​ស្រលាញ់​ដែល​នាយ​មាន​ចំពោះ​ខ្លួន។ "ដូច​ដែល​ធ្លាប់​បក​ស្រាយ​​លើ​បណ្ដាញ​សង្គម​អីចឹង​ថា យើង​គឺ​ស្រលាញ់​ព្រោះ​ចិត្ត​ និង​ដោយ​ស្មោះ​មែន ហើយ​បើ​និយាយ​ថា​ខ្ញុំ​នៅ​ជា​មួយ​គាត់​ដើម្បី​លុយ​ក៏​មិន​ត្រូវ​ដែរ​ ព្រោះ​យើង​​សុទ្ធ​តែ​អត់​លុយ​ដូច​គ្នា"។ ស្រី​ស្អាត​បន្ថែម។

អ្នក​នាង ប៉ិប ក្វាន់ឌី

នាង​បន្ត​ថា ត្បិត​កន្លង​មក​ខ្លួន​រង​​​ការ​វាយ​ប្រហារ​ និង​និន្ទាខ្លាំង​ពាក់ព័ន្ធ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​ទាំង​២​​​ តែ​នាង​មិន​​មាន​ក្ដី​អាក់អន់​ស្រពន់​ចិត្ត​អ្វី​ឡើយ ព្រោះ​នាង​គ្មាន​សិទ្ធ​ហាម​ឃាត់​យោបល់​អ្នក​ដទៃ​បាន​ទេ។ នាង​ថា៖ "និយាយ​ទៅ​​គឺ​ធម្មតា! គេ​ចង់​ថា​អី​ហើយ ​យើង​មិន​អាច​ទៅ​បិទ​​មាត់​គេ​បាន​ទេ តែ​យើង​ក៏​ព្យាយាម​បក​ស្រាយ​អ្វី​ដែល​​ជា​យើង​ ដែល​យើង​ពិត​ជា​មាន​អីចឹង​ទៅ​វិញ​ដែរ​​!”។

ប៉ិប ក្វាន់ឌី ​ជា​កូន​អ្នក​ខេត្ត​​ពោធិ៍សាត់ ​មាន​ការងារ​ជា​ជាង​សម្អាង​ការ និង​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​តារា​កំប្លែង ភិច សែ ហៅ​នាយ កាល​ពី​ថ្ងៃ​២៧ ខែ​មករា​ឆ្នាំ​២០១៨​នេះ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី