នាយ​ចយ ទទួល​បាន​ចំណង​ដៃ​ពី​សម្តេច​ ហ៊ុន សែន ក្រាស់​ក្រែល

  • 2018-03-02 02:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន នាយករដ្ឋ​មន្រ្ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា សម្ដេច​បាន​ចងដៃ​មង្គលការ​នាយ​ចយ ចំនួន ១​ម៉ឺន​ដុល្លារ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​តេជោ នៅ​សាល​មហោស្រព​កោះពេជ្រ នា​ព្រឹក​​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០១៨​នេះ។

តារា​កំប្លែង​​លោក ភិច សែ ហៅ នាយ ចយ បាន​ចូល​រោង​ការ​ ជាមួយ​កូន​ក្រមុំ​​ឈ្មោះ​ ប៉ុប ក្វាន់ឌី មក​ពី​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ កន្លង​ទៅ៕

នាយចយ និងភរិយា

អត្ថបទៈ វាសនា