ទី​បំផុត​ គូម៉ា និង ម៉ៅ គីមធីតា​ ព្រម​ទទួល​ស្គាល់​​អ្វី​ដែល​កើត​ឡើង​ហើយ

  • 2018-03-02 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​បដិសេធន៍​ជា​ច្រើន​លើក​ច្រើន​សារ​តែ​ពេល​នេះ​ ម៉ៅ គឹមធីតា ឈប់​ប្រកែក​ដូច​មុន​ទៀត​ហើយ​ នាង​ ព្រម​ទទួល​ស្គាល់​ថា​ខ្លួន និង​គូម៉ា​ ពិត​ជា​​មាន​ទំនាក់​ទំនង​ពិសេស​លើស​ពី​មិត្តភ័ក្ដិ​សិល្បៈ​មែន​។​

ម៉ៅ គីម​ធីតា និយាយ​ថា​ មក​​ដល់​ពេល​នេះ​ខ្លួន​ គ្មាន​អ្វី​ត្រូវ​លាក់​បាំង​តទៅ​ទៀត​ទេ​​​ចំពោះ​ទំនាក់​ទំនង​ជាមួយ​​ គូម៉ា ​ព្រោះ​ខណៈ​ពេល​នេះ​​ខ្លួន​ និង​​ម្ចាស់​បទ​"ប៉ុន្មាន​ដង​ហើយ​ដែល​អូន​ក្បត់​បង​ ​" ពិត​ជា​ស្រឡាញ់​គ្នា​មែន​ ហើយ​​កំពុង​តែ​សិក្សា​ និង​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​ឲ្យ​ចាស់​ទុំ​ទាំង​សង្ខាង​ដឹង​ឮ​។

រូប​ថត​ពី​ហ្វេស​ប៊ុក គូម៉ា

“​ឥឡូវ​ហ្នឹង​ទាំង​​ខ្ញុំ​ មិន​ទាន់​នាំ​បង​ គូម៉ា ទៅ​ជួប​ប៉ា​ម៉ាក់​ខ្ញុំ​នៅ​ឡើយ​ទេ​ ហើយ​គាត់​ក៏​មិន​ទាន់​បាន​នាំ ខ្ញុំ​ទៅ​ជួប​ម៉ាក់​គាត់​ដែរ​ ព្រោះ​មិន​ទាន់​បាន​មើល​ចិត្ត​គ្នា​ឲ្យ​ច្បាស់​លាស់​។ ពេល​ណា​បាន​មើល​ចិត្ត​ថ្លើម​គ្នា​ច្បាស់​លាស់​ហើយ​ពួក​យើង​នឹង​ទៅ​ជួប​ចាស់​ទុំ​ទាំង​សង្ខាង​"។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី ម៉ៅ គីមធីតា ។

ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​ ម៉ៅ គីមធីតា ស្រឡាញ់​ គូម៉ា ​ដោយ​សារ​តែ​តារា​ចម្រៀង​រូប​នេះ​មាន​សំឡេង​ពីរោះ​ ចេះ​យល់​ចិត្ត​​ខ្លួន​គ្រប់​បែប​យ៉ាង​ ពេល​នៅ​ជាមួយ​គ្នា គូម៉ា តែង​តែ​ធ្វើ​ឲ្យ​នាង មាន​អារម្មណ៍​ល្អ​ សប្បាយ​ច្រើន​​ជាង​កើត​ទុក្ខ​។

រូប​ថត​ពី​ហ្វេស​ប៊ុក គូម៉ា

ចំណែក​ឯ​ គូម៉ា វិញ​​​បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​ ម៉ៅ គីមធីតា ថា​នាង​​គឺ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​បំផុត​ ​​​ជាមួយ​​ភាព​រួស​រាយ​រាក់​ទាក់​ និង​កាយ​វិការ​ក្រមិចក្រមើម​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​រីករាយ​​ពេល​ធ្វើ​ការ​ជាមួយ​គ្នា​​​។

លោក​ថា​៖​ " ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់(ម៉ៅ គីមធីតា) ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​បង​ គាត់​​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច​សប្បាយ​គ្រប់​ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់ ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​ចំណុច​ល្អ​មួយ​របស់​គាត់​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​"។

គួរ​បញ្ជាក់​ថា គូម៉ា និង ម៉ៅ គីមធីតា ចាប់​ផ្ដើម​​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​​​នៅ​អំឡុង​ដើម​ឆ្នាំ ២០១៧ បើ​គិត​មក​ដល់​​ឆ្នាំ​ ២០១៨ នេះ​បាន​មួយ​ឆ្នាំ​៕

ចុចអាន៖ជុំវិញ​ទំនាក់​ទំនង​ ម៉ៅ គីមធីតា និងគូម៉ា

អត្ថបទ៖ ឆុង ស៊ីណាន