ចង់បានសុខភាពបេះដូងល្អ កុំភ្លេចសាកល្បងអាហារទាំង ៩ ប្រភេទនេះ

  • 2018-03-04 06:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាង​កាយ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​ជាតិ​ម៉ាញេស្យូម​ជា​​ច្រើន​ដែល​ជាតិ​ម៉ាញេស្យូម​នេះ​មាន​តួនាទី​ជួយ​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម, ជួយ​បង្កើន​ថាមពល, រក្សា​តុល្យភាព​សម្ពាធ​ឈាម, ផលិត​សារជាតិ​​ប្រឆាំង​ភាពចាស់​​ជរា​, និង​ត្រួត​ពិនិត្យ​ជាតិ​ប្រូតេអ៊ីន។​

​​បើ​សិន​ជា​អ្នក​កង្វះ​នូវ​ជាតិ​ម៉ាញេស្យូម​, អ្នក​នឹង​ជួប​ប្រទះ​​នូវ​អាការ​ដូច​ជា​​៖ -គេង​មិន​លក់​

-ចុកចាប់​សាច់​ដុំ​

-អស់​កម្លាំង​

-ឆ្អឹង​ពុក​ផុយ

-ឧស្សាហ៍​ឈឺក្បាល​

-គ្មាន​តុល្យភាព​អ័រម៉ូន

-ជំងឺ​បេះដូង​

-អស់​កម្លាំង​

-ជំងឺ​តប់​ប្រមល់​

ដូចនេះ​ដើម្បី​ការពារ​ខ្លួន​អ្នក​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ដែល​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ម៉ាញេស្យូម​នេះ​, អ្នក​គួរ​ដឹង​ពី​​អាហារ​អ្វី​ខ្លះ​ដែល​សំបូរ​ដោយ​ជាតិ​នេះ​​និង​បរិភោគ​បន្ថែម​ឱ្យ​បាន​ច្រើន​។​

១. បន្លែ​ពណ៌​បៃតង​

បន្លែ​ពណ៌​បៃតង​នេះ​ពិសេស​ដោយ​សារ​តែ​វា​ជួយ​បន្ថែម​នូវ​ជាតិ​ម៉ាញេស្យូម​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​។

២. គ្រាប់​ល្ពៅ​

គ្រាប់​ល្ពៅ​គ្រាន់​តែ​ជា​អាហារ​សម្រន់​សម្រាប់​ញ៉ាំ​លេង​ពេល​អផ្សុក​មាត់​តែ​ប៉ុណ្ណោះ​។​ តែ​វា​ជា​គ្រាប់​ធញ្ញជាតិ​មួយ​បែប​ ដែល​សំបូរ​ដោយ​ជាតិ​ម៉ាញេស្យូម​។

៣. សណ្ដែក​ Almond

សណ្ដែក​​ Almond ១​ Ounce ស្មើរ​នឹង​៨០​mg នៃ​ម៉ាញេស្យូម​​ដែល​មាន​សារប្រយោជន៍​ដល់​រាង​កាយ​ទាំង​មូល​។ សណ្ដែក​នេះ​ក៏​មាន​សារធាតុ​ប្រឆាំង​ភាព​ចាស់​ជរា​ផង​ដែរ, ដែល​ជួយ​ឱ្យ​រាង​កាយ​មិន​ងាយ​ចុះ​ទ្រុឌទ្រោម​។ លើស​ពី​នេះ​វា​មាន​វីតាមីន​ D ដែល​មាន​ប្រយោជន៍​សម្រាប់​ឆ្អឹង​និង​សន្លាក់​។​

៤. ផ្លែ​ចេក​

ផ្លែ​ចេក​នេះ​តែង​តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​​ជា​អាហារ​ពេល​ព្រឹក​របស់​អ្នក​និង​គ្រួសារ​។ ដោយ​សារ​ដែល​វា​ឆ្ងាញ់​និង​ពោរពេញ​ទៅ​​ដោយ​ជាតិ​ម៉ាញេស្យូម​, និង​ប៉ូតាស្យូម​។​

៥. សូកូឡា​ពណ៌​ខ្មៅ​

នេះ​ប្រហែល​អាហារ​ដែល​អ្នក​ចូលចិត្ត​ជាង​គេ​ក្នុង​ចំណោម​អាហារ​ដែល​បាន​រៀបរាប់​ហើយ។​ Dark Chocolate គឺ​សំបូរ​ខ្លាំង​ទៅ​ដោយ​ម៉ាញេស្យូម​ដែល​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​។​ ជា​ការ​ប្រសើរ​ញ៉ាំ​វា​ជា​រៀង​រាល់​ថ្ងៃ​!​

៦. សណ្ដែក​សៀង​

សណ្ដែក​សៀង​សំបូរ​ដោយ​ជាតិ​រ៉ែ, ជាតិ​វីតាមីន​, ម៉ាញេស្យូម​, និង​ជាតិ​ Fiber។​

៧. ត្រី​

ត្រី​ជា​អាហារ​សំខាន់​មួយ​ដែល​សំបូរ​ដោយ​ជាតិ​ម៉ាញេស្យូម​និង​ផ្ដល់​ជាតិ​​ Omega 3 Fatty acids​ ដល់​រាងកាយ​ហើយ​វា​ក៏​មាន​វីតាមីន​ D ផង​ដែរ។​ ហើយ​ប្រភេទ​ត្រី​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ជា​ត្រី​ដែល​មាន​ Omega 3 និង​ ម៉ាញេស្យូម​គឺ​ ពពួក​ត្រី​​ Salmon និង Mackerel ។​​

​៨. តៅហ៊ូ​

តៅហ៊ូ​ធ្វើ​មក​ពី​សណ្ដែក​សៀង​​ដែល​យើង​បាន​រៀបរាប់​ខាង​លើ​រួច​មក​ហើយ​ថា​វា​មាន​សារជាតិ​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​ដល់​​សុខភាព។​ បើ​អ្នក​មិន​ចង់​ញ៉ាំ​សណ្ដែក​សៀង​ទេ​អ្នក​អាច​ញ៉ាំ​តៅហ៊ូ​នេះ​ជំនួស​វិញ​ក៏បាន​។​

៩. ផ្កា​ខាត់ណា

ផ្កា​ខាត់ណា គឺ​ជា​បន្លែ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ជាង​គេ​នៅ​លើ​ទីផ្សារ​។ ផ្កា​ខាត់ណា មួយ​ចាន​មាន​ម៉ាញេស្យូម​ជា​ច្រើន​សម្រាប់​រាង​កាយ​។​ ផ្កា​ខាត់ណា មិន​សូវ​ជា​មាន​អ្នក​ចូល​ចិត្ត​ញ៉ាំ​ប៉ុន្មាន​ទេ​​តែ​ត្រូវ​ចាំ​ថា​រាង​កាយ​អ្នក​ត្រូវ​ការ​វា​ជា​ចាំបាច់​ដើម្បី​មាន​សុខភាព​ល្អ៕

ប្រភព៖ SabayDer   ប្រែ​សម្រួល៖ Sin Sovannleakhena