នោះ! ស៊ូ យ៉ាទី ៖ ខ្ញុំទទួលយកការរិះគន់ តែត្រូវស្គាល់ខ្ញុំឲ្យច្បាស់មុននិយាយអី
- 2018-03-07 07:25:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! ស៊ូ យ៉ាទី ៖ ខ្ញុំទទួលយកការរិះគន់ តែត្រូវស្គាល់ខ្ញុំឲ្យច្បាស់មុននិយាយអី
ចន្លោះមិនឃើញ
ក្រុមបឹងកេតបានយកឈ្នះទៅលើ Home United ៣-២ កាលពីយប់មិញនេះក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល F នៃព្រឹត្តិការណ៍ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ។ ប៉ុន្តែក្នុងជ័យជម្នះនេះអ្នកចាំទី ស៊ូ យ៉ាទី បានបង្កើតកំហុសមួយ ហើយពេលនេះរូបគេក៏បានសម្ដែងការសុំទោសទៅកាន់អ្នកគាំទ្រវិញដែរ។
នៅលើ Page Facebook របស់ ស៊ូ យ៉ាទី បានសរសេរថា «ខ្ញុំសូមអរគុណរាល់ការរិះគន់ នឹងទទួលយករបស់អ្នកទាំងអស់គ្នា នេះជាការធ្វេសប្រហែស និងការភាន់ច្រឡំរបស់ខ្ញុំ...ព្រោះខ្ញុំគិតថាបាល់នេះខ្សែការពាររបស់ខ្ញុំបានប្រជែងជាមួយ នឹងខ្សែប្រយុទ្ធរបស់គេគឺ 50...50 បានប៉ះមកអោយខ្ញុំចឹងខ្ញុំគិតថា អាចចាប់បាន...តែនេះជាកំហុសរបស់ខ្ញុំពិតមែន......តែរឿងអំនួត ឬ លេងសើចក្នុងទីលានស្គាល់ខ្ញុំឲ្យច្បាស់សិនមុន នឹងនិយាយបែបនេះ..កុំមើលតែសំបកក្រៅហើយវាយតម្លៃឲ្យសោះ....សូមអរគុណ....»។
ក្នុងព្រឹត្តិការណ៍នេះបឹងកេតទទួលបាន ៣ ពិន្ទុ នឹងត្រូវទៅទឹកដីរបស់ក្រុម Home United វិញនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨៕