ស្ងាត់​ៗ​ ឃុន វុត្ថា ដុត​ដៃ​ដុត​ជើង​កំណត់​ថ្ងៃ​ចូល​រោង​ការ​បាត់​

  • 2018-03-09 04:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខជន​ក្នុង​​កម្មវិធី The Voice រដូវ​កាល​ទី​១​ ឃុន វុត្ថា បាន​​កំណត់​ថ្ងៃ​ចូល​រោង​ការ​ជាមួយ​ កញ្ញា សួស រដ្ឋា ហើយ​ក្រោយ​ពី​ស្វែង​យល់​ចិត្ត​ថ្លើម​​​គ្នា​​​អស់​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​មក​នេះ​​។

ឃុន វុត្ថា និង សួស រដ្ឋា

​​​​ ឃុន វុត្ថា បាន​ឲ្យ​ដឹង​ថា​ ទំនាក់​ទំនង​ស្នេហា​​រវាង​ខ្លួន និង​ សួស រដ្ឋា ​​បើ​គិត​មក​ដល់​ពេល​នេះ​ មាន​រយៈ​ពេល​ ៣ឆ្នាំ​​មក​ហើយ ​ទើប​ឪពុក​ម្ដាយ​ទាំង​សង្ខាង​សម្រេច​ជ្រើស​រើស​ថ្ងៃ​ខែ​ឆ្នាំ​ណាមួយ​កំណត់​ចូល​រោង​ការ​តែ​ម្ដង​ទៅ ​ដើម្បី​ឲ្យ​មាន​ភាព​ជឿជាក់​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក។

ជាមួយ​អារម្មណ៍​សប្បាយ​រីក​រាយ​ ឃុន វុត្ថា បាន​រៀប​រាប់​ថា​៖​"​ បាទ​បង​ខ្ញុំ​ និង​រដ្ឋា ពួក​យើង​ត្រៀម​ចូល​រោង​ការ​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​ហើយ​ សល់​តែ​២​ឆ្នាំ​ទៀត​ទេ​ បាន​ជា​ខ្ញុំ​ពន្យារ​ពេល​ដល់​ទៅ​២​ឆ្នាំ ដោយ​សារ​តែ​មួយ​រយៈ​នេះ​ យើង​ទាំង​ពីរ​នាក់​រវល់​​ជាមួយ​ការ​ងារ​សិល្បៈ​រៀង​ៗ​ខ្លួន​ ម្យ៉ាង​ទៀត​​ពួក​យើង​​ក៏​នៅ​ក្មេង​ រង់ចាំ​​ដល់​ពេល​ហ្នឹង​​​​កើន​អាយុ​បាន​ ២ ឆ្នាំ​ទៀត​"។

​អនាគត​ប្រពន្ធ​ ឃុន វុត្ថា ​​មាន​ស្រុក​កំណើត​មក​ពី​ ភ្នំពេញ​ មាន​មុខ​របរ​ជា​អ្នក​របាំ និង​ជា​អ្នក​ចម្រៀង ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ នាង គឺ​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ជាមួយ​ កញ្ញា សុភ័ក្រ្ដ កុសុម៉ា ៕​​

​​

អត្ថបទ៖ ឆុង ស៊ីណាន