ក្តៅ! រកឃើញ១២ក្រុម Tiger Street មណ្ឌលភ្នំពេញឡើងជុំផ្ដាច់ព្រ័ត្រ
- 2018-03-09 11:24:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅ! រកឃើញ១២ក្រុម Tiger Street មណ្ឌលភ្នំពេញឡើងជុំផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសក្រុមប្រចាំមណ្ឌលរាជធានីភ្នំពេញនៃពានរង្វាន់ដ៏ធំ Tiger Street Football Festival 2018 ស្វែងរកឃើញទាំង១២ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញបំផុតរយៈពេល៣ថ្ងៃ។
មណ្ឌលរាជធានីភ្នំពេញមានក្រុមចូលរួមច្រើនជាងគេរហូតដល់១១៦ក្រុម និងប្រើពេលប្រកួត៣ថ្ងៃគិតតាំងពីថ្ងៃពុធ ទី៧ ដល់ថ្ងៃសុក្រទី៩ ខែមីនានេះនៅមុខសាលមជ្ឈមណ្ឌលកោះពេជ្រទើបរកបានក្រុម១២ឡើងជុំផ្តាច់ព្រ័ត្រ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រុមការពារតំណែងជើងឯកទូទាំងប្រទេសឆ្នាំចាស់ Victory Youth FC បានធ្លាក់បាត់ហើយ សូម្បីតែស្ថិតក្នុងចំណោម១២ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសក៏គ្មានផង។
ក្រុមទាំង១២ប្រចាំរាជធានីភ្នំពេញមាន អាណាចក្របៃតង 3G FC Daniel Generation Down Town Sport Home Sport Original Vandasak FC (A) Victory FC ឆន្ទៈកីឡា Down Town Sport Plus ឱម៉ាល់អេស្វស៊ី
ក្រុមមកពីមណ្ឌលខេត្តកណ្តាល លេខ១៖ គោសមុទ្រ លេខ២៖ ដើមមាន លេខ៣៖ យុវជនថ្មី
ក្រុមមកពីមណ្ឌលខេត្តកំពង់ចាម លេខ១៖ Inter KPC លេខ២៖ សុវណ្ណភូមិ Hotel FC លេខ៣៖ Justic លេខ៤៖ Member Fox លេខ៥៖ កុកស លេខ៦៖ Family
ក្រុមមកពីមណ្ឌលក្រុងប៉ោយប៉ែត លេខ១៖ Family FC A លេខ២៖ Poipet Empier FC លេខ៣៖ Family FC B លេខ៤៖ Samrong FC
ក្រុមមកពីមណ្ឌលខេត្តសៀមរាប លេខ១៖ Next Step FC លេខ២៖ សៀមរាប FC លេខ៣៖ Old Boys FC A លេខ៤៖ Damrey FC លេខ៥៖ Garuda FC A លេខ៦៖ យុវជនគីរីដងរែក A លេខ៧៖ យុវជនគីរីដងរែក B លេខ៨៖ Samrong United លេខ៩៖ សៀមរាប FC B លេខ១០៖ Freedem FC លេខ១១៖ អាជ្ញាធរ Apsara FC A
ក្រុមមកពីមណ្ឌលខេត្តបាត់ដំបង លេខ១៖ PCO លេខ២៖ FC Crown A លេខ៣៖ យុវជនទួលតាឯក B លេខ៤៖ Forest FC លេខ៥៖ Norea Team លេខ៦៖ Fox Zone FC
ក្រុមមកពីមណ្ឌលខេត្តកំពង់ស្ពឺ លេខ១៖ ABA(A) លេខ២៖ Vitou MK លេខ៣៖ Black Lion លេខ៤៖ រដ្ឋបាលភ្នំស្រួច
ក្រុមមកពីមណ្ឌលខេត្តព្រះសីហនុ លេខ១៖ Hurricane A លេខ២៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A លេខ៣៖ Nazora Sport Club លេខ៤៖ យុវជនកំពង់ផែ A លេខ៥៖ Sihanouk ville លេខ៦៖ យុវជនកំពង់ផែ B