ប្លែក! ក្រុមចម្រៀង Klap Ya Handz ត្រៀម​​បង្ហាញ​ខ្លួន​នៅ​មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

  • 2018-03-09 10:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុសឆ្ងាយពីសព្វមួយដង ដែលក្រោយពេលបញ្ចប់កម្មវិធីមហោស្រពភាពយន្ត ដោយស្ងាប់ស្ងាត់ ឆ្នាំនេះ អ្នកគាំទ្រភាពយន្ត ទាំងអ្នកចូលចិត្តសិល្បៈសម្តែង ចម្រៀង និងតន្ត្រី នឹងរីករាយរាំលេងកម្សាន្តដោយសេរី ជាមួយក្រុមចម្រៀង Klap Ya Handz។

រាំលេងជាមួយ klap ya handz

ពីក្រុមការងាររៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ នេះ នឹងរៀបចំពិធីជប់លៀង បិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ ដោយភាពអ៊ូអរ​ និងអបអរសារទរភាពជោគជ័យប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចូលរួមទស្សនាភាពយន្តនៅបណ្តាលរោងភាពយន្តនីមួយៗ យ៉ាងច្រើនកោះករលើសពីឆ្នាំកន្លង។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៨យប់រហូតដល់ម៉ោង ១២ ពាក់កណ្តាលយប់ នៅសាសសន្និសីទចតុម្មុខ ដោយសេរី និងរួមទាំងមានអាហារបរិភោគ និងឱកាសជួបបង្កើតទំនាក់ទំនងជាមួយផលិតករភាពយន្ត និងអ្នកដឹកនាំរឿងជាច្រើនទៀតដែលចូលរួមក្នុងកម្មវិធីនេះ៕

ចង់មានតារាចម្រៀងរូបណាខ្លះពី Klap Ya Handz តោះទស្សនាវីដេអូខ្លីខាងក្រោមនេះ៖

អត្ថបទ៖ Sunny