Giggs ​ផ្ដាំ​៣​ក្បាច់ ឱ្យ​យុវជន​កម្ពុជា​ធ្វើ បើ​ចង់​ក្លាយ​ជា​កីឡាករ​អាជីព

  • 2018-03-10 04:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ryan Giggs ​បាន​ផ្ដាំ​ទៅ​យុវជន ​ក៏​ដូចជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទាំង​អស់​៣​ចំណុច​ប្រសិន​បើ​ពួកគេ​ចង់​ក្លាយ​ជា​កីឡាករ​អាជីព ​ប្រកប​ដោយ​គុណ​តម្លៃ​ខ្ពស់។ ​៣​ចំណុច​នោះ​រួម​មាន៖

  • ប្រឹងប្រែង​ហ្វឹកហាត់
  • គោរព​វិន័យ
  • ពេញ​ចិត្ត​នឹង​អាជីព​កីឡាករ​បាល់ទាត់

ចំណុច​ទី​១​នៃ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​នោះ គឺ​លោក​ចង់​និយាយ​ថា​គ្រប់​កីឡាករ​ទាំង​អស់​មិន​មែន ​ចេះ​ដោយ​ខ្លួន​ឯង ពូកែ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ពួកគេ​សុទ្ធ​តែ​មាន​ការ​ប្រឹងប្រែង​ខ្លាំង ​ដើម្បី​ឱ្យ​សមត្ថភាព​កាន់​តែ​កើត​ឡើង និង​ទទួល​បាន​ជោគជ័យ។

ចំណុច​ទី​២ ​ការ​គោរព​វិន័យ គឺ​ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​បុគ្គល​គ្រប់​រូប ​មិនមែន​មាន​តែ​សម្រាប់​កីឡាករ​នោះ​ទេ។ ប្រសិន​បើ​ពួកគេ​មិន​គោរព​វិន័យ​ទេ ​នោះ​ទោះ​ជា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​ជោគជ័យ​ដែរ។

ចំណុច​ទី​៣ ​ការ​ស្រលាញ់​អាជីព ​ពិត​ជា​សំខាន់​ណាស់។ មួយ​វិញ​ទៀត វា​នឹង​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​មិន​ចេះ​ហត់ មិន​ចេះ​នឿយ​ឡើយ​សម្រាប់​ការ​លេង​បាល់ទាត់​នេះ។

សូម​បញ្ជាក់​ថា Ryan Giggs ​មក​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ដើម្បី​ចូលរួម​កម្មវិធី Tiger Street Football Festival 2018 ​និង​បាន​ចូលរួម​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​ក្នុង​វិស័យ​បាល់ទាត់​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី