Giggs ​អួត​មិត្តភ័ក្ដិ​នៅ​អង់គ្លេស ​ពេល​បាន​មក​កម្ពុជា ហើយ​សង្ឃឹម​បាន​មក​លើក​ក្រោយ​ទៀត

  • 2018-03-10 06:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ជា​រឿង​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​មែន នៅ​ពេល​ដែល​អតីត​កីឡាករ​ល្បី​ឈ្មោះ Ryan Giggs ​បាន​និយាយ​ថា​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​គាំទ្រ​ច្រើន​ចាំ​ទទួល​ខ្លួន​នៅ​ព្រលាន​យន្តហោះ ​និង​សរសើរ​ពី​ទឹក​ចិត្ត​យុវជន​កម្ពុជា។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​វែល​រូប​នេះ ​បាន​យក​បង្ហើប​រឿង​សំខាន់​មួយ​ទៀត​ថា ​មុន​មក​កម្ពុជា​នេះ លោក​បាន​ប្រាប់​ទៅ​មិត្តភ័ក្ដិ​នៅ​អង់គ្លេស​នោះ ​ថា​នឹង​មក​កម្ពុជា ​ហើយ​ពួកគេ​ក៏​ច្រណែន​ចំពោះ​ឱកាស​បាន​មក​កាន់​ទឹក​ដី​សុវណ្ណភូមិ​មួយ​នេះ​ដែរ។ ខណៈ​ដែល​មិត្តភ័ក្ដិ​ទាំង​អស់ ក៏​ចង់​មាន​ឱកាស​ដើម្បី​បាន​មក​លេង​នៅ​កម្ពុជា​ដែរ។

បុរស​ដែល​លេង​ឱ្យ​តែ​ក្លឹប Manchester United ​និង​ត្រូវ​ជា Brand Ambassador របស់​ក្រុមហ៊ុន​ស្រាបៀ Tiger ​​បាន​និយាយ​ទៀត​ថា​ពិត​ជា​សប្បាយ​ចិត្ត និង​ពេញ​ចិត្ត​ចំពោះ​ការ​ទទួល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​បង​ប្អូន​កម្ពុជា​ខ្លាំង​ណាស់។ លោក​រំពឹង​ថា​ការ​ចូល​រួម​ចែក​រំលែក​បទ​ពិសោធ​នៅ​ Tiger Street ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ទទួល​បាន​ផល​ល្អ​ច្រើន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី