តួកូននាងឡាំយ៉ង បង្ហាញមុខឆ្នាំនេះធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ស្រែកហ៊ោចង់បែកអាកាស
- 2018-03-13 04:05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួកូននាងឡាំយ៉ង បង្ហាញមុខឆ្នាំនេះធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ស្រែកហ៊ោចង់បែកអាកាស
ចន្លោះមិនឃើញ
បើនិយាយពីតារាវ័យក្មេងស្រករក្រោយរបស់ថៃ ប្រិយមិត្តមួយចំនួននឹងនឹកឃើញមុនគេដល់ Yorch Yongsin។
Yorch ចូលសិល្បៈតាំងពីនៅជាកុមារ ហើយរឿងដែលកាន់តែធ្វើឲ្យយុវជនរូបនេះល្បីខ្លាំង គឺរឿង "ជីវិតនាងឡាំយ៉ង”។ បច្ចុប្បន្នក្រៅពីមមាញឹកនឹងការសិក្សា Yorch ក៏ស្ទើររកពេលសម្រាកគ្មាន ព្រោះត្រូវសម្ដែងក្នុងភាពយន្តជាច្រើន។
ដោយឡែកកាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅ ប៉ុស្តិ៍លេខ ៣ថៃបានរៀបចំព្រឹត្តិការណ៍អបអរខួបលើកទី ៤៨ឆ្នាំរបស់ខ្លួន។ ក្នុងកម្មវិធីដ៏ធំនោះមានតារាប្រុសស្រីជាច្រើនចូលរួមសម្ដែង ដោយបង្ហាញនូវទស្សនីយភាពពិសេសប្លែកភ្នែកជាច្រើន។
អ្វីដែលកាន់តែអស្ចារ្យ ព្រឹត្តិការណ៍ថ្ងៃនោះ ក៏មានការប្រកួតកីឡាបាល់ទាត់មិត្តភាពរបស់ក្រុមតារាប្រុស ហើយក្នុងចំណោមអ្នកទាំងនោះ ក៏មាន Yorch ដែរ។ គ្រាន់តែឃើញវត្តមានអ្នកកំលោះរូបនេះភ្លាម អ្នកគាំទ្រនាំគ្នាស្រែកហ៊ោពេញពហុកីឡាដ្ឋាន និងពិតជាចាប់អារម្មណ៍នឹងរូបរាង មុខមាត់ដ៏ស្រស់សង្ហានាពេលបច្ចុប្បន្នរបស់ Yorch។ រាងខ្ពស់ស្រឡះ ទម្រង់មុខស្រស់សង្ហា ចិញ្ចើមក្រាស់ បបូរមាត់តូច របស់តួកូននាងឡាំយ៉ងរូបនេះ បានក្លាយជាទីចាប់អារម្មណ៍របស់នារីៗជាច្រើន៕
ទស្សនារូបភាពផ្សេងទៀតដូចខាងក្រោម ដើម្បីជ្រាបថាពេលនេះ Yorch ផ្លាស់ប្ដូរយ៉ាងណា៖