ទីបំផុត​ Emma Watson បណ្ដើរ​គ្នា​ជាមួយ​មិត្ត​ប្រុស​ថ្មី​ផ្លូវ​ការ​ហើយ

  • 2018-03-13 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​នេះ កំពូល​តារា​សម្ដែង Emma Watson ត្រូវ​គេ​សង្ស័យ​ថា​កំពុង​តែ​ទាក់​ទង​ជាមួយ​តួ​សម្ដែង​ពី​ក្នុង​រឿង​ភាគ Glee លោក Chord Overstreet។ ពេល​នេះ​មើល​ទៅ​អ្នក​ទាំង​ពីរ​ ប្រាកដ​ជា​ទាក់ទង​គ្នា​ជា​ផ្លូវ​ការ​ហើយ ដោយ​បាន​បណ្ដើរ​គ្នា​ជា​សាធារណៈ​ មិន​ខ្វល់​ពី​អ្នក​ដ​ទៃ​ឡើយ​។

រូប​ថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រមាញ់​ថត​រូប ថត​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នៅ​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក​ ដោយ​សង្កេត​ឃើញ​អ្នក​ទាំង​ពីរ​កាន់​ដៃ​គ្នា​ស្អិតល្មួត​ យ៉ាង​ស្និទ្ធស្នាល។

រូប​ថត​នេះ​បាន​ទទួល​ស្គាល់​ នូវ​អ្វី​ដែល​សារព័ត៌មាន Page Six បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា​អ្នក​ទាំង​ពីរ​កំពុង​ទាក់ទង​គ្នា ខណៈ​ពេល​នោះ​ដែរ​ប្រភព​មួយ​ក៏​បាន​ប្រាប់​ទស្សនាវដ្ដី People ថា​អ្នក​ទាំង​ពីរ​ទាក់​ទង​គ្នា​គឺ​ពិត​ជា​ចម្លែក​បន្តិច​ប៉ុន្តែ​ពួក​គេ​មើល​ទៅ​ដូច​ជា​សមគ្នា​ម្យ៉ាង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ