Taylor Swift បណ្ដើរ​សង្សារ​ក្រោយ​ដើរ​លេង​ជា​លើក​ដំបូង លែងលាក់ដូចមុន

  • 2018-03-09 02:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Taylor Swift និង​មិត្ត​ប្រុស​ដែល​ជា​តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស Joe Alwyn ត្រូវ​បាន​ប្រទះ​ឃើញ​ដើរឡើង​ភ្នំ​ជាមួយ​គ្នា​នៅ​ទីក្រុង Malibu កាល​ពី​ថ្ងៃ​ពុធ ទី​០៧ ឆ្នាំ​២០១៨​នេះ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​តារា​ទាំង​២​រូប​នេះ​បង្ហាញ​ខ្លួននៅជាមួយ​គ្នា​ បើ​គិត​តាំង​ពី​ខែ​ធ្នូ​នៅ​ពេល​ដែល​ពួក​គេ​​ត្រូវ​បាន​ប្រទះ​ឃើញ​កាន់​ដៃ​គ្នា​ចេញ​ពី​ការ​ប្រគំ​តន្ត្រី Jingle Ball នៅ​ក្នុង​ទី​ក្រុងញូវយ៉ក។

បើ​តាម​អ្នក​ដែល​បាន​ឃើញ​តារា​ទាំង​២​រូប​នេះ​ បាន​ប្រាប់​វិប​សាយ E!News ថា៖ "Taylor មើល​ទៅ​ដូច​ជា​ហត់​ខ្លាំង​ពេលដើរ​ឡើង​ភ្នំ ប៉ុន្តែ​នាង​មើល​ទៅ​ពិត​ជា​ស្និទ្ធស្នាល​នឹង Joe ណាស់​ដោយ​លើក​ដៃ​របស់​នាង​កាន់​ដៃ​មិត្ត​ប្រុសជាប់មិនលែង។ ពួក​គេ​មើល​ទៅ​ពិត​ជា​មាន​ភាព​រីករាយ និង​ស្រស់​ស្រាយ​ណាស់។ ភ្នំ​នោះពិតជា​ស្រស់​ស្អាត​ ហើយ​យើង​ក៏​អាច​រីករាយ​ជាមួយ​ទេសភាព​ទឹក​សមុទ្រ​បានដែរ។ ពួក​គេ​បាន​ដើរ​​កាត់​ព្រៃ​ភ្នំ​ បើគិត​ទៅ​អស់​រយៈពេលប្រហែល ៩០នាទី"៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា