Taylor Swift ប្រកាស​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ចុង​សប្ដាហ៍​នេះ

  • 2018-03-06 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​បែប​ស្រុកស្រែ​ប្រែ​ជា​តារា​ប៉ុប នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី "Delicate” នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ។

កាល​ពី​ថ្ងៃ​ច័ន្ទ តារា​រូប​នេះ​បាន​បង្ហោះ​វីដេអូ​​ប្រកាស​ពី​បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​អាល់ប៊ុម​ថ្មី "Reputation” ដែល​នឹង​បញ្ចេញ​ជា​វីដេអូ​ចម្រៀង​ឆាប់ៗ​នេះ។ Taylor បាន​បង្ហោះ​វីដេអូ​នោះ​នៅ​ Instagram បង្ហាញ​ពី​ចំណង​ជើង​បទ​ចម្រៀង​ "Delicate” ព្រម​ទាំង​ដាក់​បង្ហាញ​នូវ​ថ្ងៃ​បញ្ចេញ​គឺ​នៅ​ថ្ងៃ​​សៅរ៍​ទី​១១ ខែ​មិនា​ នៅ​ក្នុង​កម្មវិធី iHeartRadio Music Awards។ ​កម្មវិធី​ប្រគំតន្ដ្រី​នេះ​នឹង​ចូលរួម​ដោយ​តារា​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា Ed Sheeran, Cardi B, Maroon 5, Camila Cabello, Charlie Puth និង​ Backstreet Boys។

A post shared by Taylor Swift (@taylorswift) on

គូស​បញ្ជាក់​ដែរ​ថា "Delicate” គឺ​ជា​បទ​ចម្រៀង​ទី​៤​ដែល​បញ្ចេញ​ជា​ MV បន្ទាប់​ពី​បទ "Look What You Made Me Do”, “Ready For it?” និង "End Game”៕

អាន​អត្ថបទ៖

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ