Taylor Swift ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ ទើប​នាង​និង​គូស្នេហ៍​​អាច​គេច​ពី​អ្នក​កាសែត​បាន?

  • 2018-02-28 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មិន​សូវ​ឃើញ​ ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​និង​ស្និទ្ធ​ស្នាល​នៅ​ទី​សាធារណៈ​ជា​ញឹក​ញាប់ Taylor Swift និង​មិត្ត​ប្រុស​ Joe Alwyn កំពុង​តែ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់។

ប៉ុន្តែ​តើ​អ្នក​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ទៅ​ ទើប​ទោះ​បី​ជា​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ម្នាក់​រស់​នៅ​អាមេរិក និង​ម្នាក់​រស់​នៅ​ប្រទេស​អង់គ្លេស? ពួក​គេ​ធ្លាប់​ត្រូវ​គេ​ប្រមាញ់​បាន​នៅ​ជាមួយ​គ្នា​ម្ដង​ពេល​ ចូលរួម​កម្មវិធី​ប្រគំ​តន្ដ្រី​ Z100's iHeartRadio Jingle Ball​ កាល​ពី​ខែ​ធ្នូ ប៉ុន្តែ​ក្រៅ​ពី​នេះ​គឺ​ស្ងាត់​ឈឹង។

បើ​តាម​ប្រភព​មួយ​បាន​បញ្ជាក់​ថា Taylor ចំណាយ​ពេល​នៅ​ចក្រភព​អង់គ្លេស​​យ៉ាង​ច្រើន ​ជាង​មនុស្ស​ភាគ​ច្រើន​បាន​ដឹង​។ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​អារម្មណ៍​ Taylor បាន​ជិះ​យន្ត​ហោះ​ឯក​ជន ព្រម​ទាំង​ជិះ​រថយន្ត​មាន​សន្ទះ​កញ្ចក់​ខ្មៅ​បិទបាំង​មិន​ឲ្យ​អ្នក​ខាង​ក្រៅ​អាច​មើល​នាង​ឃើញ​បាន​ឡើយ។

នេះ​ដោយ​សារ​តែ​នាង​ មាន​សេវាកម្ម​ពិសេស​នៅ​កន្លែង​ចុះ​ចត​យន្ត​ហោះ​របស់​នាង ដោយ​គ្រាន់​តែ​ប្រគល់​ប៉ាសស្ព័រ​ដើម្បី​ឆែក​នៅ​នឹង​កន្លែង​តែ​ម្ដង​ ក្រោយ​ចុះ​ចត​ហើយ​ក៏​ឡើង​រថយន្ត​ទៅ​កាន់​សង្សារ​នាង​ដោយ​ងាយ​ស្រួល។ ប្រភព​នោះ​បាន​បន្ត​ទៀត​ថា Taylor ពិត​ជា​ជិតស្និទ្ធ​នឹង​គ្រួសារ​របស់​សង្សារ​នាង​ណាស់ ដោយ​ពួក​គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ជាមួយ​គ្នា ដូច​ជា​​​ចូលរួម​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​រួម​គ្នា​ជាដើម។

Swift នឹង​សង្សារ​ Joe Alwyn ចាប់​ផ្ដើម​ទាក់ទង​គ្នា​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​នេះ​គឺ​ជា​ស្នេហា​មួយ​ដែល​នាង​បិទបាំង​ស្ទើរ​ទាំង​ស្រុង​ពី​សំណាក់​អ្នក​កាសែត៕

អានអត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម