Beyonce បង្ហាញ​ខ្លួន​ជាមួយ​កូន​ស្រី Blue Ivy នៅ​ Instagram ក្រោយ​បាត់​ខ្លួន​មួយ​រយៈ

  • 2018-02-27 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អវត្តមាន​នៅ​តាម​បណ្ដាញ​សង្គម​មួយ​រយៈ​ ពេល​នេះ​ Beyonce បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ជា​ខ្លាំង​ ដោយ​បាន​បង្ហោះ​រូប​ភាព​ដល់​ទៅ​បី​ Post នៅ​លើ​បណ្ដាញ​សង្គម​ Instagram។ រូប​ទាំង​នោះ​ត្រូវ​បាន​បង្ហោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​ពី​គ្នា​ ដោយ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន។

ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​ផង រូប​ថត​ទាំង​នោះ​របស់​នាង​ទទួល​បាន​ការ​ចុច​ Love រហូត​ដល់​ទៅ​ខ្ទង់​លាន​ឯណោះ​ នេះ​បង្ហាញ​ថា​អ្នក​គាំទ្រ​នាង​ពិត​ជា​ពេញចិត្ត​ខ្លាំង។

រូប​ថ្មី​ៗ​នេះ​បង្ហាញ​ពី​នាង​ស្លៀក​ឈុត​សម្លៀក​បំពាក់​មួយ​ឈុត គឺ​អាវ​យឺត​ជា​មួយ​សំពត់​ពណ៌​លឿង គួរ​ឲ្យ​ស្រលាញ់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បង្ហាញ​រូបថត​ជាមួយ​កូន​ស្រី Blue Ivy ផង​ដែរ។

រូប​ថត​ទាំង​នេះ​ អាច​ជា​សញ្ញា​នៃ​ការ​ត្រលប់​មក​វិញ​របស់​នាង បន្ទាប់​ពី​បទ​ Sweet Dream “Remix” ទើប​តែ​បញ្ចេញ​ថ្មី​ៗ​នេះ​នៅ Tidal និង Apple Music។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រភព​ផ្ទាល់​ខ្លួន​ពី​ Beyonce មិន​បាន​ប្រកាស​អ្វី​ពី​ការ​បញ្ចេញ​បទ​ថ្មី​នេះ​ឡើយ។

នេះ​ជា​បណ្ដា​រូប​ភាព​ដែល​នាង​បាន​បង្ហោះ៖

អាន​អត្ថបទ៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ