ទីបំផុត បទ "Perfect” របស់ Ed Sheeran ច្រៀងរួមគ្នាជាមួយ Beyonce ជាប់លេខ១ផ្លូវការ
- 2017-12-14 04:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត បទ "Perfect” របស់ Ed Sheeran ច្រៀងរួមគ្នាជាមួយ Beyonce ជាប់លេខ១ផ្លូវការ
ចន្លោះមិនឃើញ
បទចម្រៀងថ្មីរបស់តារាចម្រៀង Ed Sheeran “Perfect” ដែលបានច្រៀងជាមួយកំពូលតារាចម្រៀង Beyonce នោះ ពេលនេះទទួលបានលេខ១ជាផ្លូវការហើយ។
នេះគឺជាបទចម្រៀងទី២ហើយនៅក្នុងអាល់ប៊ុមថ្មីរបស់ Ed គឺអាល់ប៊ុម "Divide” ដែលបទចម្រៀង "Shape of You” របស់តារារូបនេះទទួលបានលេខ១ លើតារាង Billboard ដល់ទៅ ៣៣ សប្ដាហ៍ឯណោះ។ ចំនួននេះបានបំបែកឯកត្តកម្មជាបទចម្រៀងដែលជាប់លេខ១ យូរជាងគេបង្អស់លើតារាងកំពូលចម្រៀង Billboard។
នៅក្នុងកិច្ចសម្ភាសន៍មួយ Ed បាននិយាយថាខ្លួនពិតជាសប្បាយចិត្តយ៉ាងខ្លាំង ជាពិសេសសម្រាប់ឆ្នាំ ២០១៧ នេះតែម្ដង ដែលលោកមានលទ្ធភាពទទួលបានបទចម្រៀងលេខ ១ កាលពីដើមឆ្នាំ ហើយក៏ទទួលបានលេខ១ម្ដងទៀតសម្រាប់បទ "Perfect” នេះសម្រាប់ចុងឆ្នាំ។
មូលហេតុធំបំផុតដែលបទ "Perfect” នេះទទួលបានចំណាត់ថ្នាក់លេខ១ គឺនៅពេលដែលលោកបានបញ្ចេញបទចម្រៀង Version ថ្មីដែលចូលរួមច្រៀងដោយ Beyonce។ កម្រិតនៃប្រជាប្រិយភាពរបស់បទចម្រៀងនេះកើនឡើងយ៉ាងគំហុក ដែលទស្សនាវដ្ដី Billboard បានអះអាងថា បទចម្រៀងឆ្លើយឆ្លងនេះរួមចំណែកដល់ទៅ ៦៣ភាគរយឯណោះចំពោះភាពជោគជ័យនេះ៕
អានអត្ថបទ៖
Ed Sheeran ទទួលបានងារនៅរាជវាំង Buckingham តែធ្វើខុសច្បាប់រឿង១
ស្នេហាខុសវ័យមែន តែគូស្នេហ៍ហូលីវូដ ៥គូនេះស្រឡាញ់គ្នាប្ដូរផ្ដាច់ណាស់
ទីបំផុត! Taylor Swift ព្រមបើកចំហពីស្នេហាថ្មីហើយ ក្រោយខំលាក់ជាយូរ