Ed Sheeran ទទួល​បាន​ងារ​នៅ​រាជ​វាំង​ Buckingham តែ​ធ្វើ​ខុស​ច្បាប់​រឿង​១

  • 2017-12-08 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ed Sheeran បាន​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ រៀប​ចំ​អត្តចរិត​ល្អ​ដោយ​ បិទ​បាំង​ស្នាម​សាក់​ទាំង​អស់​នៅ​លើ​ដង​ខ្លួន​ ពេល​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង​ Buckingham កាល​ពី​ម្សិល​មិញ​នេះ​ ប៉ុន្តែ​ទី​បំផុត​នៅ​តែ​ធ្វើ​រឿង​ខុស​ច្បាប់​ដោយ​មិន​ដឹង​ខ្លួន​ទាល់​តែ​បាន​។

ក្នុង​ថ្ងៃ​នោះ Ed បាន​ទទួល​ងារ​ MBE ពី​ព្រះ​អង្គ​ម្ចាស់​​ Charles ដែល​ MBE គឺ​តំណាង​ឲ្យ​ពាន​រង្វាន់​សម្រាប់​ជន​ណា​ដែល​មាន​ស្នា​ដៃ​ក្នុង​បម្រើ​កិច្ច​ការ​ផ្សេងៗ​ក្នុង​សហគមន៍។

អ្វី​ដែល​ម្ចាស់​បទ "Perfect” រូប​នេះ​បាន​ធ្វើ​ខុស​នោះ​គឺ​ដោយ​សារ​តែ លោក​បាន​ចាប់​ដៃ​ព្រះ​អង្គ​ម្ចាស់​ Charles ដែល​អាកប្បកិរិយា​បែប​នេះ​ គឺ​ត្រូវ​បាន​គេ​ហាម​ឃាត់​ជា​ដាច់​ខាត។

ក្នុង​ឱកាស​នោះ​ ខណៈ​ពេល​ដែល Ed បាន​ជួប​ជាមួយ​ព្រះ​អង្គ​ម្ចាស់​អង្គ​នេះ លោក​ក៏​ជ្រុល​ដៃ​ទៅ​កាន់​ដៃ​ខាង​ស្ដាំ​របស់​ទ្រង់​ ដែល​ធ្វើ​ឲ្យអ្នកនៅ​ទី​នោះ​ជា​ច្រើន​មិន​ពេញ​ចិត្ត។

ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់ Charle ក៏​មិន​យក​ទុក្ខ​ទោស​អ្វី​ដែរ​ ដោយ​គ្រាន់​តែ​សរសើរ​ថា​ Ed Sheeran គឺ​ជា​តារា​ចម្រៀង​ដ៏​ពូកែ​ម្នាក់ និង​ជួយ​ធ្វើ​កិច្ច​ការ​សង្គម​ច្រើន៕

អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ