Ed Sheeran ថា​ Beyonce ប្ដូរ​អាសយដ្ឋាន​អ៊ីមែល​មួយ​អាទិត្យ​ម្ដង

  • 2017-12-05 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទាក់​ទង​កំពូល​តារា​ចម្រៀង Beyonce គឺ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ព្រោះ​នាង​តែង​តែ​ផ្លាស់​ប្ដូរ​វា​សឹង​តែ​គ្រប់​អាទិត្យ​។ នេះ​បើ​តាម​កំពូល​តារា​ចម្រៀង Ed Sheeran។

តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ បាន​ពឹង​ពាក់​ Beyonce ដែល​ជា​តារា​ចម្រៀង​ភេទ​ស្រី​រក​ចំណូល​បាន​ច្រើន​បំផុត ឲ្យ​មក​ចូល​រួម​ច្រៀង​នៅ​ក្នុង​បទ​ចម្រៀង "Perfect” របស់​ខ្លួន​ ហើយ​បាន​និយាយ​អំពី​បទ​ពិសោធន៍​ចំពោះ​ការងារ​ខ្លួន​នឹង​នាង។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ ET នៅ​ប៉ុស្តិ​វិទ្យុ KIIS-FM ក្នុង​កម្មវិធី iHeartRadio Jingball Ball ឆ្នាំ ២០១៧ Ed បាន​និយាយ​ថា Beyonce តែង​តែ​ផ្លាស់​ប្ដូរ​អ៊ីមែល​រៀង​រាល់​អាទិត្យ​ ហើយ​នាង​ពិត​ជា​ពូកែ​លាក់​បាំង​រឿង​ផ្ទាល់​ខ្លួន​ណាស់ ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​និង​ចង់​ធ្វើ​តាម​មែន​ទែន។

ដំបូង​ឡើយ​ Ed Sheeran មិន​សង្ឃឹម​ថា​ Beyonce នឹង​ចូល​រួម​ច្រៀង​ទេ នេះ​បើ​តាម​ពាក្យ​ពេចន៍​របស់​តារា​ចម្រៀង​នេះ​ប្រាប់ Ellen DeGeneres ប៉ុន្តែ​ទី​បំផុត​ Beyonce ក៏​យល់​ព្រម៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម