តួ​ថ្មី​រឿង​ "Mulan” ដែល​ Disney ជ្រើស​យក​ជា​តារា​ស្រីអន់​បំផុត​បើ​តាម​មតិ​ប្រជាជន​ចិន​

  • 2017-12-04 10:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ពី​ថ្ងៃ​ទី ២៨​ ខែ​វិច្ឆិកា​នេះ​ ក្រុម​ហ៊ុន​ផលិត​ភាព​យន្ត​យក្ស Disney បាន​ប្រកាស​ជ្រើស​យក​តារា​សម្ដែង Liu Yifei ឲ្យ​ដើរ​តួ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​រឿង​បែប​ម្ចាស់ក្សត្រី Disney គឺ​ "Mulan”។

នេះ​គឺ​រឿង​សម្ដែង​ដោយ​មនុស្ស​ ដក​ស្រង់​ចេញ​ពី​រឿង​បែប​គំនូរជីវចល​ ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៩៨។ ហើយ​ខណៈ​ពេល​ដែល​ការ​ជ្រើស​រើស​តួ​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ មាន​ចំណុច​សំខាន់​មួយ​ដែល​គេ​កត់​សម្គាល់​ប្រចាំ​ហូលីវូដ​គឺ គេ​លែង​ជ្រើស​រើស​តួ​ជន​ជាតិ​ស្បែក​ស​មក​សម្ដែង​ជា​តួ​អង្គ​អាស៊ី។

ក៏​ប៉ុន្តែ​ជម្រើស​នេះ​ មិន​សូវ​បាន​គេ​គាំទ្រ​ប៉ុន្មាន​ទេ ជា​ពិសេស​ពី​សំណាក់​ប្រជាជន​ចិន​តែ​ម្ដង ដោយ​សារ​ពួក​គេ​យល់​ថា Liu Yifei គឺ​ជា​តារា​សម្ដែង​មួយ​ដ៏​អន់​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ។

បើ​យោង​ទៅ​តាម​វិបសាយ​ភាពយន្ត​របស់​ប្រទេស​ចិន​ Quartz តារា​រូប​នេះ​ទទួល​បាន​ពិន្ទុ​តែ ៥.២/១០​ តែ​ប៉ុណ្ណោះ​ ដែល​ចំនួន​នេះ​គឺ​ពិត​ជា​តិច​ខ្លាំង។ ថ្មី​ៗ​នេះ​ដែរ Yifei បាន​សម្ដែង​ក្នុង​រឿង "Once Upon A Time” ដែល​ភាពយន្ត​នេះ​ទទួល​បាន​ការ​ដាក់​ពិន្ទុ​តែ ៤.០​ តែ​ប៉ុណ្ណោះ​ ហើយ​ព្រម​ទាំង​ជាប់​ចំណាត់​ថ្នាក់​លេខ ៩៧ ចំពោះ​ភាព​យន្ត​បែប​មនោសញ្ចេតនា​សិល្បសាស្ត្រ ដោយ​បាន​មក​ពី​អ្នក​ប្រើ​ប្រាស់​ Douban។

ចំណុច​សំខាន់​បំផុត​គឺ​ Yifei ត្រូវ​បាន​គេ​ថា​ឲ្យ​ចំៗ​ ថា​មិន​សូវ​មាន​សមត្ថភាព​សម្ដែង​ ជា​ពិសេស​គឺ​មិន​ចេះ​លើក​ដាក់​ទឹក​មុខ។

ភាពយន្ត​ "Mulan” នេះ​នឹង​ចាប់​ផ្ដើម​ថត​ឆាប់ៗ ហើយ​នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០១០ ខាង​មុខ៕

អាន​អត្ថបទ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ ធារ៉ូ