មក​ស្គាល់​តួ​ជំនួស​របស់​តារា​ហូលីវូដ​ល្បីៗ​១២​រូប​ ពិត​ជា​ស្រដៀង​គ្នា​ខ្លាំង

  • 2017-12-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​អាច​ទៅ​រួច​ដែល​លោក​ Jackie Chan (ឈិន​ឡុង)​ បាន​សម្ដែង​ឈុត​ឆាក​គ្រោះ​ថ្នាក់​ជា​ច្រើន​ដោយ​ខ្លួន​ឯង​ទាំង​អស់ ដែល​នេះ​គឺ​ភាព​អស្ចារ្យ​មួយ​របស់​លោក​ក្នុង​នាម​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ។ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជាមួយ​តារា​សម្ដែង​ល្បី​ឈ្មោះ​ដូច​ជា​ Chris Hemsworth ឬ The Rock វិញ​ពួក​គេ​សុទ្ធ​សឹង​តែ​ត្រូវ​ការ​តួ​ជំនួស​សម្រាប់​សម្ដែង​ឈុត​គ្រោះ​ថ្នាក់​ភាគ​ច្រើន។

នេះ​អាច​មក​ពី​សេវា​ធានា​រ៉ាប់​រង​របស់​តារា​ហូលីវូដ​ទាំង​នោះ​ មិន​អនុញ្ញាតឲ្យ​ពួក​គេ​សម្ដែង​ឈុត​ឆាក​ទាំង​នោះ​បាន​ ដូច្នេះ​បាន​ជា​ពួក​គេ​ចាំ​បាច់​ត្រូវ​ការ​តួ​ជំនួស៕

នេះ​ជា​បណ្ដា​រូប​ថត​តារា​ល្បីៗ​ និង​តួ​ជំនួស​ពូក​គេ​ទាំង​១២៖

១. Chris Hemsworth និង​ Bobby Holland Hanton

Chris និង​តួ​ជំនួស​ Bobby សម្ដែង​ក្នុង​រឿង "Thor” និង​ព្រម​ទាំង​ត្រូវ​ហាត់​សម​ជាមួយ​គ្នា​ ១៨ ម៉ោង​ក្នុង​មួយ​សប្ដាហ៍។

២. Chris Pratt និង Tony McFarr

Tony ជា​តួ​ជំនួស​ Chris Pratt ក្នុង​រឿង "Guardians of the Galaxy”, “Jurassic World” និង​ "Passengers”។

៣. Johnny Depp និង​ Theo Kypri

Theo Kypri ជា​តួ​ជំនួស​ Johnny Depp ក្នុង​រឿង "The Tourist”។

៤. Natalie Portman និង Sarah Lane

អ្នក​ជំនាញ​រាំ​របាំ​បាឡេ Sarah Lane សម្ដែង​ជា​តួ​ជំនួស​ Natalie Portman ក្នុង​រឿង "Black Swan”។

៥. Tom Cruise និង Michael Mclntyre

លោក Michael Mclntyre ជា​តួ​ជំនួស​ Tom Cruise ក្នុង​រឿង "Knight and Day”

៦. Dwayne “The Rock” Johnson និង Tanoai Reed

Tanoai ជា​បង​ប្អូន​ជីដូន​មួយ​របស់ The Rock ហើយ​បាន​សម្ដែង​ជា​តួ​ជំនួស​ក្នុង​រឿង "Pain & Gain”។

៥. Penélope Cruzនិង Mónica Cruz

Mónica សម្ដែង​ជំនួស​បង​ស្រី Penélope ក្នុង​រឿង "Pirates of the Caribbean: On Stranger Tides” ខណៈ​ពេល​នាង​កំពុង​មាន​ផ្ទៃ​ពោះ។

៤. Tom Hardy និង Jacob Tomuri

Jacob ជា​តួ​ជំនួស​ Tom Hardy ក្នុង​រឿង "Legend”

៤. Margot Robbie និង Ingrid Kleinig

ដោយ​សារ​តែ​មាន​រូបរាង​ស្រដៀង​គ្នា Ingrid ជា​តួ​ជំនួស​ Margot Robbie សម្រាប់​រឿង "Suicide Squad” និង "The Legend of Tarzan”។

៣. Angelina Jolie និង Eunice Huthart

Eunice ជា​តួ​ជំនួស​ប្រចាំ​របស់ Angelina។

២. Jennifer Lopez និង Venessa Vander Pluym

Venessa សម្ដែង​ជា​តួ​ជំនួស Jennifer ក្នុង​រឿង​ភាគ "Shades of Blue”។

១. Lucy Lawless និង Zoë Bell

Zoë Bell ជា​តួ​ជំនួស Lucy Lawless ក្នុង​រឿង​ភាគ "Xena: Warrior Princess” និង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង​ដែរ។

អាន​អត្ថបទ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី