Jennifer Lawrence នៅ​មិន​សុខ​​ រៀប​រាប់​ពី​រឿង​ហេតុ​ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្ម​កាំភ្លើង

  • 2018-02-28 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Jennifer Lawrence មិន​យល់​ស្រប​នឹង​ប្រធានាធិបតី​អាមេរិក Donald Trump ថា​ភាពយន្ត​គឺ​ជា​អ្វី​ដែល​ត្រូវ​បន្ទោស​ ទាក់​ទង​នឹង​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​នៅ​សហរដ្ឋអាមេរិក។​ តារា​រូប​នេះ​បាន​និយាយ​ថា ដើម​ចម​នៃ​បញ្ហា​គឺ​កាំ​ភ្លើង​តែ​ម្ដង​ មិន​មែន​ឧស្សាហកម្ម​កម្សាន្ត​នោះ​ទេ ទៅ​កាន់​ទស្សនាវដ្ដី InStyle នៅ​ក្នុង​ការ​សម្ពោធ​ភាពយន្ត​ថ្មី "Red Sparrow” នៅ​ទីក្រុង​ New York។

Jennifer បន្ត​ថា​៖ "ពេល​ខ្លះ វា​គួរ​តែ​មាន​ការ​បែង​ចែក​រវាង​នយោបាយ​និង​ វិស័យ​កម្សាន្ត​ ឬ​ក៏​យើង​នឹង​មាន​បញ្ហា​កាន់​តែ​ច្រើន។ វា​គឺ​ជា​សិល្បៈ​ ជា​សិល្បៈ​ដើម្បី​លម្ហែ​អារម្មណ៍។ ដូច្នេះ​ហើយ​ក្នុង​វិស័យ​មួយ​ យើង​នឹង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​រឿង​ទាក់​ទង​ទាំង​​នេះ ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​ហូលីវូដ​នោះ​ទេ វិស័យ​ខ្លះៗ​ទៀត​ក៏​នាំ​ឲ្យ​មាន​បញ្ហា​​ពាក់ព័ន្ធ​ផង​ដែរ។" តួ​រឿង​ "Hunger Games” បាន​និយាយ​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​នឹង​មិត​របស់​លោក Trump ថា​ ល្បែង​កម្សាន្ត​ (Video Games) បែប​ហិង្សា​និង​ភាពយន្ត​បាញ់​ប្រហារ​ជា​ដើម​ចម​នាំ​ឲ្យ​មាន​ ឧក្រិដ្ឋកម្ម​បាញ់​សម្លាប់​រង្គាល​ក្នុង​សាលា​រៀង​បែប​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Lawremce ក៏​បាន​សរសើរ​ក្មេងៗ​រៀន​នៅ​វិទ្យាល័យ ដែល​រស់​រាន​មាន​ជីវិត​​នៅ​សាលា​ដែល​កើតហេតុ (Majory Stoneman Douglas High School) នៅ​ទីក្រុង Parkland រដ្ឋ​ Florida ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​អ្នក​នយោបាយ​ និង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​៕

អានអត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី