ដឹង​តែ​​កក្រើក​ Taylor ប្រកាស​ថា​តារា​ល្បី​២​រូប​ នឹង​ច្រៀង​បើក​ឆាក​តន្ត្រី​ទេសចរណ៍​ខ្លួន

  • 2018-03-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ប៉ុប Taylor Swift ស្វាគមន៍​ Charli XCX និង Camila Cabello ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​បើក​ឆាក​ការ​ប្រគំ​តន្ដ្រី​ទេស​ចរណ៍ "Reputation” របស់​នាង។ Taylor បាន​និយាយ​ថា៖ "ខ្ញុំ​រង​ចាំ​ឱកាស​ដើម្បី​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ពី​ព័ត៌មាន​តាំង​ពី​យូរ​មក​ហើយ តារា​ចម្រៀង​ដែល​នឹង​ច្រៀង​បើក​ឆាក​ការ​ប្រគំ​តន្ដ្រី​ទេសចរណ៍ Reputation Staduim tour គឺ Charli XCX និង Camila Cabello។”

តារា​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ទៅ​កាន់​បណ្ដាញ​សង្គម Instagram, Facebook, និង Twitter ដើម្បី​ប្រកាស​ព័ត៌មាន​នេះ​។ ម្ចាស់​បទ​ "Blank Space” បាន​បន្ត​នៅ​ក្នុង​វីដេអូ​ថា៖ "ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ក៏​រំភើប​ដូច​គ្នា ហើយ​ខ្ញុំ​ពិត​ជា​អន្ទះសា​ដើម្បី​ជួប​អ្នក​ទាំង​អស់​គ្នា និង​ពួក​គេ​ទាំង​ពីរ​នាក់ និយាយ​រួម​គឺ​រំភើប​ចំពោះ​រឿង​ទាំង​អស់​នេះ​តែ​ម្ដង។"

ម្យ៉ាង​វិញ​ទៀត​ទាំង Camila និង Charli សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​ Taylor និង​ធ្លាប់​សម្ដែង​ជាមួយ​គ្នា​ជា​ញឹក​ញាប់ ដូច្នេះ​អ្នក​គាំទ្រ​ប្រាកដ​ជា​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ៕

អានអត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី