ល្បី​ដល់​ថ្នាក់​​នេះ​ ដឹង​ទេ​ Taylor Swift មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​?

  • 2018-01-29 08:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​ចុង​ក្រោយ​របស់​ Taylor Swift “Reputation” លក់​ដាច់​ដល់​ទៅ​ ១,២៦​លាន​បន្ទះ​ឯណោះ​ តែ​ក្នុង​សប្ដាហ៍​ដំបូង និង​ក្លាយ​ជា​អាល់ប៊ុម​ចម្រៀង​លក់​ដាច់​បំផុត​នៅ​ឆ្នាំ ២០១៧។ នាង​គឺ​ជា​តារា​ចម្រៀង​ម្នាក់​ មាន​លទ្ធភាព​លក់​ដាច់​ ដល់​ទៅ​១​លាន​បន្ទះ​ចំពោះ​អាល់ប៊ុម​បី​ជាប់​ៗ​គ្នា តែ​នៅ​សហរដ្ឋ​អាមេរិក​គឺ “Speak Now”, “Red”, និង “1989” ហើយ​​ "Reputation” ក៏​មិន​ខុស​គ្នា​ដែរ។ ជាមួយ​នឹង​ភាព​ជោគ​ជ័យ​នៃ​អាល់ប៊ុម ​ ទូទាំង​ពិភពលោក​ដូចជា នៅ​អូស្ត្រាលី​និង​ចក្រភព​អង់គ្លេស និង Canada ជាដើម Taylor បាន​លក់​សំបុត្រ​សម្រាប់​តន្ត្រី​ទេសចរណ៍ "Reputation World Tour 2018” រក​ចំណូល​បាន​យ៉ាង​ច្រើន។ មក​ដល់​ពេល​នេះ​ តន្ត្រី​ទេសចរណ៍​នេះ​លក់​សំបុត្រ​បាន​ដល់​ទៅ​ ១៨០​លាន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​នាង​ឡើង​ដល់​ទៅ ៣៨០​លាន​ដុល្លារ​ឯ​ណោះ។

អ្នក​ណា​គេ​ជា Taylor Swift?

Taylor Swift កើត​នៅ​រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​ ៣​ខែ​វិច្ឆិកា​ឆ្នាំ ១៩៨៩។ នាង​តែង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Nashville ជា​ញឹក​ញាប់​តាំង​ពី​វ័យ​១១​ឆ្នាំ​ដើម្បី​ព្យាយាម​ចាប់​យក​អាជីព​ជា​តារា​ចម្រៀង​ស្រុកស្រែ​ បន្ទាប់​មក​ក៏​ផ្លាស់​ប្ដូរ​ទៅ​កាន់​ទី​នោះ​ជា​ផ្លូវ​ការ​ពេល​នាង​មាន​អាយុ ១៤​ឆ្នាំ ដោយ​មាន​ឪពុក​លោក Scott មក​ជាមួយ។ Taylor បាន​ធ្វើ​ការ​ជាមួយ​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​ចំនួន ហើយ​អ្នក​និពន្ធ​ដែល​នាង​សរសេរ​បទ​ចម្រៀង​ជាមួយ​ច្រើន​ជាង​គេ​នោះ​គឺ​អ្នក​នាង​ Liz Rose ដែល​ពួក​គេ​និពន្ធ​បទ​ចម្រៀង​រួម​គ្នា​ បាន​ដល់​ទៅ​២០​បទ ដូច​ជា​បទ "White Horse” និង "Teardrops on My Guitar” ជា​ដើម។ អាល់ប៊ុម​ទី​១​ ឈ្មោះ​ "Taylor Swift” ចំណាយ​ពេល​ដល់​ទៅ ១៥៧​សប្ដាហ៍​នៅ​លើ​តារាង​អាល់ប៊ុម Billboard Hot 200 ជា​អាល់ប៊ុម​ដែល​ចំណាយ​ពេល​នៅ​លើ​តារាង​នេះ​ច្រើន​ជាង​គេ​បំផុត​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ២០០០។ ដោយ​សារ​តែ​ភាព​ជោគជ័យ​ផ្នែក​សិល្បៈ​ Taylor ល្បី​ឈ្មោះ​ជា​តារា​ដែល​តែង​តែ​ផ្លាស់​ប្ដូរ​ដៃ​គូ​ស្នេហា​ជា​ញឹក​ញាប់ តាំង​ពី​តារា​សម្ដែង​ល្បីៗ តារា​ចម្រៀង​ល្បី​ដូច​ជា Joe Jonas, Jake Gyllenhaal, John Meyer និង Harry Styles ជា​ដើម ហើយ​សង្សារ​របស់​នាង​សព្វ​ថ្ងៃ​គឺ​តារា​សម្ដែង Joe Alwyn។

ទ្រព្យ​សម្បត្តិ​របស់​នាង​មាន​អ្វី​ខ្លះ?

បើ​យោង​ទៅ​តាម​វិប​សាយ Celebrity Net Worth តារា​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៣៨០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​វិប​សាយ​ Forbes បាន​បញ្ជាក់​ថា​នាង​មាន​ទ្រព្យ​សម្បត្តិ​ ២៨០​លាន​ដុល្លារ ប៉ុន្តែ​នេះ​មិន​ទាន់​បូក​បញ្ចូល​នូវ​ទឹក​ប្រាក់​បាន​មក​ពី​ការ​លក់​សំបុត្រ​តន្ត្រី​ទេសចរណ៍​ ១៨០​​លាន​ដុល្លារ​ទៀត​នោះ​ទេ។

តើ​នាង​រក​ចំណូល​តាម​របៀប​ណា​ខ្លះ?

ចំណូល​មួយ​ផ្នែក​ធំ​របស់​ Taylor Swift គឺ​បាន​មក​ពី​ការ​លក់​អាល់ប៊ុម និង​បទ​ចម្រៀង​ទាំង​នៅ​ទីផ្សារ​ និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ចំណែក​ឯ​ប្រភព​មួយ​ផ្នែក​ធំ​ទៀត​នោះ​គឺ​បាន​មក​ពី ការ​លក់​សំបុត្រ​តន្ត្រី​ទេសចរណ៍​របស់​នាង​។ តន្ត្រី​ទេសចរណ៍ "1989” រក​ចំណូល​បាន ១៨៤,៥​លាន​ដុល្លារ​ និង "Reputation” ត្រូវ​គេ​ទស្សន៍ទាយ​ថា​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៣៩០លាន​ ទៅ ៥១០​លាន​ដុល្លារ យោង​ទៅ​តាម​ទស្សនាវដ្ដី Billboard។ មក​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា​ដៃ​គូ​ផ្សព្វផ្សាយ​របស់ Diet Coke និង Keds Shoes ព្រម​ទាំង​ដៃ​គូ​ផ្សព្វផ្សាយ​របស់ Apple Music ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម