Taylor Swift កែប្រែជីវិតអ្នកគាំទ្រម្នាក់ដោយធ្វើរឿងដ៏អស្ចារ្យមួយ
- 2017-12-23 07:08:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift កែប្រែជីវិតអ្នកគាំទ្រម្នាក់ដោយធ្វើរឿងដ៏អស្ចារ្យមួយ
ចន្លោះមិនឃើញ
អ្នកគាំទ្រ Taylor Swift ម្នាក់បានបង្ហើបប្រាប់ថា តារាចម្រៀងរូបនេះបានជួយចេញលុយទិញផ្ទះថ្មីឲ្យនាងបន្ទាប់ពីខ្លួនបាត់បង់ផ្ទះសម្បែងនិងមានផ្ទៃពោះ។ អ្នកគាំទ្ររូបនោះមានឈ្មោះថា Stephanie បានបង្ហាញប្រាប់ពីព័ត៌មាននេះនៅក្នុងកម្មវិធីទូរស័ព្ទ (App) ថ្មីរបស់តារាវ័យ២៨ឆ្នាំរូបនេះឈ្មោះថា "The Swift Life”។
នាងបានសរសេរថា៖ "ខ្ញុំធ្លាប់ចង់បង្ហាញពីរឿងនេះជាយូរមកហើយ។ ពេលនេះទើបខ្ញុំសម្រេចចិត្តប្រាប់អ្នករាល់គ្នានូវរឿងដែល Taylor បានធ្វើមកកាន់ខ្ញុំ។ សម្រាប់អ្នកដែលមិនដឹងគឺក្នុងរយៈពេល ៨ខែនេះដែលខ្ញុំកំពុងតែមានផ្ទៃពោះ ខ្ញុំមិនមានកន្លែងស្នាក់នៅនោះទេ។ ដោយសារតែពេលនោះ ផ្ទះរបស់ខ្ញុំត្រូវគេរឹបអូសដោយសារបញ្ហាសុខភាពនិងសុវត្ថិភាព ហើយពួកយើងបានបាត់បង់អ្វីគ្រប់យ៉ាង។ ក្នុងពេលនោះដែរ មិត្តប្រុសខ្ញុំ Matthew ក៏បាត់បង់ការងារខ្លួនទៀត។ ម្ដាយខ្ញុំប្រាប់ Taylor អំពីរឿងនេះ ព្រោះចង់ឲ្យនាងធ្វើអ្វីដែលអាចឲ្យខ្ញុំសប្បាយចិត្ត ខណៈពេលពួកយើងទៅទស្សនាការប្រគំតន្ត្រីរបស់នាងនៅទីក្រុង Manchester ប្រទេសអង់គ្លេស។ បន្ទាប់ពីការសម្ដែងបានបញ្ចប់ Taylor បាននាំពួកយើងទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ ទីនោះហើយដែលនាងបានប្រាប់ខ្ញុំថា ខ្ញុំបានស្ថិតនៅក្នុងជីវិតនាងជាយូរមកហើយ ហើយមិនដែលសុំអ្វីពីនាងនោះទេ ហើយប្រសិនជាខ្ញុំចង់បានអ្វីគ្រាន់តែនិយាយទៅកាន់នាងនោះគឺស្រេចបាត់ទៅហើយ។ នាងបន្តថា ម៉ាករបស់ខ្ញុំជាអ្នកប្រាប់នាងពីបញ្ហាខ្ញុំ។"
មិនត្រឹមតែប៉ុណ្ណោះ Taylor ក៏បាននិយាយបន្តទៅកាន់នាងថា ខ្លួនចង់ឲ្យចំនួនទឹកប្រាក់ថ្លៃសំបុត្រដែលទិញចូលរួមកម្មវិធីនេះត្រលប់មកឲ្យវិញ ព្រមទាំងស្ម័គ្រចិត្តទិញផ្ទះនិងផ្ដល់ប្រាក់កាសជួយដល់កូននាងទៀតផង។
Stephanie សរសើរ Taylor ថា ពិតជាមានទឹកចិត្តសប្បុរសធម៌និងប្ដេជ្ញាថានឹងស្រលាញ់តារារូបនេះ ជារៀងរហូត៕
អានអត្ថបទ៖
រំភើបទេ? Taylor Swift នឹងបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនមួយ
Taylor Swift ចេញទៅជួបអ្នកគាំទ្រនៅហាងទំនិញ ស្របពេលអាល់ប៊ុមខ្លួនលក់ដាច់កប់
Taylor Swift ថាខ្លួនមិនទាន់បានទទួលលុយ១ដុល្លារពីថ្លៃប្ដឹងរឿងបៀតបៀនផ្លូវភេទទេ