Taylor Swift ​ថា​ខ្លួន​មិន​ទាន់​បាន​ទទួល​លុយ​១ដុល្លារ​ពី​ថ្លៃ​ប្ដឹង​រឿងបៀតបៀន​ផ្លូវ​ភេទ​ទេ

  • 2017-12-07 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Taylor Swift ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​ ជន​ម្នាក់​ក្នុង​ចំណោម​ អ្នក​បំបែក​ភាព​ស្ងប់​ស្ងាត់​របស់​ (Silence Breakers) របស់​ទស្សនាវដ្ដី​ Time ដោយ​សារ​នាង​បាន​បង្ហាញ​ពី​រឿង​ក្ដីក្ដាំ​ទាក់ទង​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​របស់​នាង​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​នេះ។

DJ David Mueller បាន​ប្ដឹង​ Taylor ដើម្បី​ទាម​ទារ​យក​ទឹក​ប្រាក់​ ៣​លាន​ដុល្លារ​ ដោយ​សារ​តែ​លោក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ការងារ​វិទ្យុ​របស់​លោក​កាល​ពី​ឆ្នាំ ២០១៣ ព្រោះ​តារា​រូប​នេះ​អះអាង​ថា​លោក​បាន​ប៉ះ​ពាល់​គូទ​របស់​នាង​ ខណៈ​ពេល​កំពុង​តែ​ថត​រូប​នៅ​ក្នុង​កម្មវិធី​ជួប​អ្នក​គាំទ្រ​មួយ​គឺ Denver Red Tour។ Taylor បាន​ប្ដឹង​តបត​នឹង​បណ្ដឹង​នេះ​វិញ ក្នុង​រយៈ​ពេល​១​ខែ​ក្រោយ​មក​ដោយ​ទាម​ទារ​យក​សំណង​តែ​១ ដុល្លារ​ប៉ុណ្ណោះ​ ហើយ​នាង​ក៏​ឈ្នះ​ក្នុង​រឿង​ក្ដី​នេះ​ផង​ដែរ។

ប៉ុន្ដែ​ DJ Mueller នេះ​មិន​បាន​ឲ្យ​ទឹក​ប្រាក់​១​ដុល្លារ​នោះ​ឲ្យ Taylor នោះ​ទេ។ តារា​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី Time ដូច្នេះ​ថា តាំង​តែ​រឿង​ក្ដី​បាន​បញ្ចប់​ និង​ ក្រោយ​នាង​បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី "Reputation” ថ្មី​ៗ​នេះ។

ប៉ុន្តែ​ Taylor ក៏​មាន​ដំបូន្មាន​ខ្លះ​ៗ​ទៅ​កាន់​អ្នក​ដែល​រង​គ្រោះ​ព្រោះ​ការ​បៀតបៀន​ផ្លូវ​ភេទ​ផង​ដែរ ដោយ​បាន​និយាយ​ថា បើ​សិន​ជា​អ្នក​មាន​រឿង​ហេតុ​បែប​នេះ​កើត​ឡើង​មក​លើ​ខ្លួន​អ្នក​គួរ​តែ​បង្ហាញ​ឲ្យ​គេ​ដឹង​ភ្លាមៗ​ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់។ កុំ​ព្យាយាម​យក​កំហុស​នេះ​យក​មក​ដាក់​ខ្លួន​ឯង​ ជា​ពិសេស​ក្នុង​ពេល​នេះ​ដែល​សង្គម​កំពុង​តែ​យក​ចិត្ត​ទុកដាក់​លើ​ការ​បៀតបៀន​ផ្លូវ​ភេទ​ ហើយ​កុំ​រង​ចាំ​ក្នុង​រយៈ​ពេល​រាប់​ខែ​ឫ​រាប់​ឆ្នាំ​មុន​នឹង​សម្រេច​ចិត្ត​ប្ដឹង៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី