រំភើបទេ? Taylor Swift នឹងបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនមួយ
- 2017-10-12 04:14:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបទេ? Taylor Swift នឹងបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនមួយ
ចន្លោះមិនឃើញ
អ្នកណាខ្លះជាហ្វែនផ្កាប់មុខរបស់ Taylor Swift? សប្បាយចិត្តឲ្យហើយទៅព្រោះ Taylor នឹងធ្វើរឿងមួយដែលអ្នកនឹងពេញចិត្តខ្លាំង!!!
តារាចម្រៀងឈ្នះពានរង្វាន់ Grammy រូបនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតហើយ ដោយប្រកាសនូវ កម្មវិធីទូរស័ព្ទ (App) មួយពីរួបនាង។
ថ្មីៗនេះបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម YouTube ដោយបានណែនាំអ្នកគាំទ្រនូវ App មួយនាងបានដាក់ឈ្មោះថា "The Swift Life” ដែលជា App មួយអាចឲ្យអ្នកគាំទ្រ Taylor Swift ទាំងអស់ទាក់ទងគ្នាបាន មិនត្រឹមតែប៉ុណ្ណោះគឺអាចទាក់ទងជាមួយនឹងតារារូបនេះផ្ទាល់តែម្ដង។
ប្រសិនជាអ្នកមានចម្ងល់ថា តើ Taylor នឹងចំណាយពេលច្រើនជាមួយកម្មវិធីនេះឫអត់នោះ កុំភ័យអី ព្រោះថ្មីៗនេះ Taylor ទើបតែចំណាយពេលជាច្រើនជាមួយអ្នកគាំទ្រនាងនៅលើបណ្ដាញសង្គម Instagram។
គូសបញ្ជាក់ថាកម្មវិធី (App) ថ្មីនេះនឹងដាក់ឲ្យដោនឡូតចុងឆ្នាំ ២០១៧ នេះហើយ៕
នេះជាវីដេអូផ្សព្វផ្សាយ App ថ្មីមួយនេះ៖
អានអត្ថបទ៖
Taylor Swift ធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំងព្រោះធ្វើរឿងមួយនេះ!
Taylor Swift ត្រូវដូរខោអាវមិនចេះតិចដង ពេលថតឈុត ភ្នំ Taylor