អាថ៌កំបាំង​ខ្លះៗ​ អ្នក​អាច​មិន​ដឹង​ពី MV ថ្មី "End Game” របស់ Taylor Swift

  • 2018-01-13 08:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

Taylor Swift ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​បទ "End Game” ម្សិល​មិញ​នេះ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មិន​ធម្មតា។ គិត​មក​ត្រឹម​ពេល​នេះ​វីដេអូ​ចម្រៀង​នេះ​ មាន​អ្នក​ចូល​មើល​នៅ​លើ Youtube ជាង​១៣​លាន​ដង​ហើយ។ អ្នក​គាំទ្រ​ Taylor ជា​ច្រើន​លើ​បណ្ដាញ​សង្គម Tumblr បាន​បក​ស្រាយ​ពី​អាថ៌កំបាំង​ជា​ច្រើន ដែល​បាន​បង្កប់​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ។

តោះ! អីចឹង​មក​ដឹង​ទាំង​អស់​គ្នា៖

១.​ បទ​ចម្រៀង​នេះ​ថត​ចប់​នៅ​ទីក្រុង​ London បង្ហាញ​ពី​ស្នេហា​របស់​នាង​និង​សង្សារ​ Joe Alwyn ដែល​មក​ពី​ប្រទេស​អង់គ្លេស

Taylor Swift ពាក់​ខ្សែ​ករ​បន្តោង​អក្សរ​ "J” តំណាង​ឲ្យ​សង្សារ​របស់​នាង​ Joe ខណៈ​ពេល​នាង​កំពុង​តែ​ជប់លៀង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពិធី​ជប់​លៀង​នៅ​ទីក្រុង​ឡុង​នោះ ក៏​បង្ហាញ​ពី​ទំនាក់​ទំនង​នាង​ជាមួយ​នឹង​សង្សារ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​​ផង​ដែរ។

២. Taylor ស្លៀក​ឈុត​ស្បែក​ពស់​ពេល​ជិះ​ម៉ូតូ​នៅ​ទីក្រុង​តូក្យូ

៣. ទុយយោ​ទឹក​រូប​រាង​ដូច​សត្វ​ពស់​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ

៤. Taylor លេង​ល្បែង​ពស់​លើ​ទូរស័ព្ទ​នាង

៥. Taylor បង្ហាញ​ឆ្មារ​របស់​នាង​នៅ​ក្នុង​ឈុត​មួយ​

៦. ឈុត​ឆាក​ខ្លះ​ៗ​បង្ហាញ​ពី​អ្វី​ដែល​នាង​ធ្លាប់​សរសេរ​ក្នុង​បទ​ចម្រៀង​ចាស់ៗ​

ដូច​ជា​ឈុត​នេះ​បង្ហាញ​ពី​ Lyrics ពី​ក្នុង​បទ "Dear John” គឺ "I'm shining like fireworks over your sad empty town”។

ឈុត​នេះ​បង្ហាញ​ពី​នាង​លើក​កែវ​ជាមួយ​មិត្ត​ភក្តិ​ដូច​ឃ្លា​ "Here's a toast to my real friends” នៅ​ក្នុង​បទ "This is why we can't have nice thing”។

៧. ឈុត​ដដែល​ពី​ក្នុង​បទ "Begin Again” តែ​ពេល​នេះ​នាង​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង

៨. អាថ៌កំបាំង​ផ្សេង​ៗ​ពី​ឈុត​មួយ​នៅ​ក្នុង​ទីក្រុង Tokyo

៩. នាង​តែង​តែ​បង្ហាញ​លេខ ១៣​

១០. នាង​បង្ហាញ​ខ្លួន​នៅ​ហាង​លក់​នំ​ Kebab ដ៏​ល្បី​ឈ្មោះ​មួយ​ឈ្មោះ Kentihs Delight

អាន​អត្ថបទ៖


ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ