នៅ​តែ​ស្អាត​ខ្លាំង! Cindy Crawford ថត​វីដេអូ​ពាណិជ្ជកម្ម Pepsi ​២៦​ឆ្នាំ​មុន​ឡើង​វិញ

  • 2018-01-13 06:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ម៉ូដែល​ល្បីឈ្មោះ Cindy Crawford បាន​ថត​វីដេអូ​ពាណិជ្ជកម្ម Pepsi ​កាល​ពី​ឆ្នាំ​១៩៩២ ឡើង​វិញ សម្រាប់​កម្មវិធី​ Super Bowl ឆ្នាំ​នេះ។

វីដេអូ​ឃ្លីប​ថ្មី​នេះ​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ ដែល​កូន​ប្រុស​វ័យ​១៨​ឆ្នាំ​របស់​នាង​ឈ្មោះ Presley Gerber ក៏​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​នោះ​ទៀត​ផង​។ បើ​គិត​ត្រឹម​ពេល​នេះ វីដេអូ​ពាណិជ្ជកម្ម​ Pepsi ដែល​នាង​បាន​ថត​ពី​មុន​គឺ​មាន​អាយុ​២៦​ឆ្នាំ​ហើយ​។

មុន​នឹង​វីដេអូ​នេះ​បញ្ចេញ​ជា​ផ្លូវ​ការ Pepsi ក៏​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​នាង​និង​ពិធីករ​ល្បី​ឈ្មោះ លោក James Corden ចូល​រួម​សម្ដែង។ ក្នុង​វីដេអូ​នេះ​គេ​សង្កេត​ឃើញ​ថា​ Cindy នៅ​តែ​ស្លៀក​ឈុត​ដដែល​ដូច​កាល​ពី​មុន​ និង​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា។

​​នេះ​ជា​វីដេអូ​ពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ ១៩៩២ និង​ឃ្លីប​ទើប​តែ​ថត​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី