ធនាគារ ABA សម្ពោធ​អគារ​ការិយាល័យ​កណ្ដាល​​ថ្មី ឡើង​ធំ​ប៉ុណ្ណាប៉ុណ្ណី បើក ៧ ថ្ងៃ/១​សប្ដាហ៍

  • 2018-03-14 07:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ ABA ថ្មី​ ទីតាំង​ចំចំណុច​បេះដូង​នៃ​រាជធានី​ភ្នំពេញនោះ បាន​កែ​​មុខ​មាត់​ល​ម្អ​ថ្មី​ ដោយ​បាន​រចនា​សន្ធឹង​នៃ​អគារ​ទាំងពីរ ដើម្បី​បន្ថែម​សោភណភាព​តាម​បែបផែន​ទីក្រុង​ដ៏​ទំនើប​ស៊ី​វិ​ល័​យ។

ឥឡូវ​នេះ​អគារ​ថ្មី មាន​កន្លែង​ធំ​ទូលាយ សម្រាប់​ប្រជុំ ពិភាក្សា​ការងារ ក៏ដូចជា​កិច្ចការ និង​សកម្មភាព​កម្សាន្ត​ ដើម្បី​ប្ដូរ​បរិយាកាស​របស់​បុគ្គលិក​​ផងដែរ​។ សម្រាប់​ការបើក​អគារ​សេវា​អតិ​ថិ​ជន​ប្រចាំការិ​យា​ល័​យ​កណ្ដាល នៅ​ចំណុច​ស្ដុ​ប​ត្រង់​កែង​មហាវិថី​ព្រះសីហនុ និង​ផ្លូវ ៦៣ បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹ​ង​គុណភាព​សេវា​អតិ​ថិ​ជនឲ្យ​ប្រសើរឡើង ដើម្បី​ជា​ការឆ្លើយតប​នឹង​កំណើន​អតិ​ថិ​ជន​ដែល​បន្ត​កើនឡើង​ជា​លំ​ដា​ប់​។ អគារ​សេវា​អតិ​ថិ​ជន បាន​បន្ថែម​ម៉ោង​ប្រតិបត្តិការ ព្រម​ទាំង​បើក​ដំណើរការ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​រយៈពេល​១២​ម៉ោង​ក្នុង មួយថ្ងៃ ដែល​នឹង​ផ្ដល់​ភាពងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិ​ជន​។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ ធនាគារ ABA ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​១៤ មីនា ថា៖ "ធនាគារ ABA ដែល​ជា​ពិធី​សម្ពោធ​បើក​ផ្លូវការ​នៃ​អគា​រកា​រិ​យាល័យ កណ្ដាល​ដែល​ត្រូវបាន​ជួសជុល និង​តុបតែង​ល​ម្អ​ដ៏​ថ្មីសន្លាង ជាមួយ​អគារ​សេវា​អតិ​ថិ​ជន​ប្រចាំការិ​យា​ល័​យ​កណ្ដាល​ដែល​ស្ថិតនៅ​ចំ​ចំ​ណុ​ច​បេះ​ដូង​នៃ​រាជធានី​ភ្នំ​ពេញ​របស់​យើង​។​

អគារ​ថ្មី​​នេះ ដើម​ឡើយ​បាន​ចាប់ផ្ដើម​យុ​គស​ម័​យ​ទំនើ​ប​របស់​ធនាគារ ABA កាលពី​ឆ្នាំ​២០០៦ ដែល​កាល​ណោះ វា​ជាកា​រិ​យាល័យ​កណ្ដាល​ផង និង​ជា​សាខា​ទី​មួយ​របស់ ABA ផង​។ ដោយសារ​ការ​រីកចម្រើន​ទៅមុខ​តាម​ពេលវេលា និង​បំពេញ​តម្រូ​វ​ការ​ទីផ្សារ​បច្ចុប្បន្ន ក្រុម​ហ៊ុន​សម្រេច​​នាំមក​នូ​វ​អគារ​​ទំនើប និង​ថ្មី​សន្លាង​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ នាយក​ប្រតិបត្តិ ធនាគារ ABA។

មកដល់​បច្ចុប្បន្ន​នេះ ទ្រ​ព្យសកម្ម​របស់​ធនាគារ​ឡើងដល់​ជាង ១.៨​ប៊ីលាន​ដុល្លារ អាមេរិក​។ បណ្ដាញ​សាខា ឥឡូវ​មាន ៥៥​សាខា ជាមួយ​ផែនការ​បន្ថែម ​១១​សាខា​ទៀត​នៅ​ដំ​ណា​ច់​ឆ្នាំ​នេះ​។ មូលដ្ឋាន​អតិ​ថិ​ជន ឥឡូវ​នេះ​កើនឡើ​ងដល់ ២៥០,០០០​នាក់ ដែល ១២០,០០០​នាក់ ក្នុង​ចំណោម​នោះ កំពុងតែ​ប្រើប្រាស់​យ៉ាងសកម្ម​នូ​វ​កម្មវិធី​ទូរ​ស័​ព្ទ​ដៃ​ដ៏​ពេញ​និ​យម​របស់ ABA​។

ក្រៅ​ពី​នេះ ABA មាន​សេវា​បើក​គណនី​អន​ឡាញ​តាម​វិបសាយ​ សេវា​បើក​គណនី​ដល់​កន្លែង​អតិ​ថិ​ជន​ សេវា​ទូទាត់​អន​ឡាញ PayWay សេវា ABA PAY ទូទាត់​មិន​ប្រើ​សាច់ប្រាក់ ក្នុង​កម្មវិធី​ទូរ​ស័​ព្ទ​ និង​ផលិតផល​ក៏ដូចជា​ច្រើន​ទៀត​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី