ចៃដន្យ​ណាស់! រូប​វិទូ​ Stephen Hawking ស្លាប់​ចំ​ថ្ងៃ​កំណើត អ្នក​ប្រាជ្ញ​រូប​វិទ្យា​ដ៏​ល្បី​ម្នាក់​

  • 2018-03-14 09:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​ព្រឹក​ថ្ងៃ​ពុធ​​ទី​ ១៤ ខែ​មីនា​ នេះ​ លោក​ Stephen Hawking ជា​រូប​វិទូ​សញ្ជាតិ​អង់គ្លេស ជា​តារា​វិទូ និង​ ជា​អ្នក​ប្រាជ្ញ​គណិត​វិជ្ជា​ដ៏​ល្បី​ឈ្មោះ​ថែម​ទៀត​ផង​នោះ​ បាន​លាចាក​លោក​ជា​​មួយ​ជំងឺ​រលាក​ខ្នែង​ពោះវៀន។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ នៅ​ថ្ងៃ​ទី​ ១៤ មីនា​នេះ​ ជា​ថ្ងៃ​​ដែល​អ្នក​ប្រាជ្ញ​រូប​វិទ្យា​​ល្បី​ឈ្មោះ​មួយ​រូប​បាន​ចាប់​កំណើត។

អ្នក​ប្រាជ្ញ​រូបវិទ្យា​នោះ​មាន​ឈ្មោះ​ថា​ Albert Einstein ​​​បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី​ ១៤ ខែ​មីនា​ ឆ្នាំ​ ១៨៧០ នៅ​ទីក្រុង​ Ulm នៃ​អាណាចក្រ​អាល្លឺម៉ង់។ លោក​ Albert ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ទ្រឹស្ដី​រ៉ឺឡាទីវីតេ​​​របស់​លោក​ និង​ជា​ពិសេស​តាម​រយៈ​រូបមន្ត​សមមូល​ម៉ាស់​-ថាមពល​​​ E = mc2 ។ លោក​បាន​លាចាក​លោក​នៅ​ពេល​ព្រឹក​​​ថ្ងៃ​ទី​ ១៨ ខែ​មេសា​ ឆ្នាំ​ ១៩៥៥ នៅ​វ័យ​ ៧៦ ឆ្នាំ ដោយ​សារ​មាន​បញ្ហា​សុខភាព។

លោក Albert Einstein

បញ្ជាក់ដែរថាលោក​ Stephen Hawking បាន​កើត​នៅ​ថ្ងៃ​ទី ៨ ខែ​មករា​ ឆ្នាំ​ ១៩៤២ ដែល​ចៃដន្យ​ប៉ះចំថ្ងៃ​ស្លាប់​របស់​លោក​ Galileo Galilei ជា​តារាវិទូ និងអ្នកប្រាជ្ញរូបវិទ្យាមួយរូប៕

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម