អបអរសាទរ! តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ យកបានសញ្ញាប័ត្រអនុបណ្ឌិត ជាផ្លូវការ
- 2018-03-15 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ យកបានសញ្ញាប័ត្រអនុបណ្ឌិត ជាផ្លូវការ
ចន្លោះមិនឃើញ
ក្រោយពេលសិក្សា និងដុះខាត់ជំនាញសិល្បៈអស់រយៈពេល៥ឆ្នាំ តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ នឹងត្រៀមទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជាផ្លូវការ នៅថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ។
សញ្ញាប័ត្រដែលអ្នកនាងយកបានម្ដងនេះ គឺ "អនុបណ្ឌិតផ្នែកសិល្បៈក្នុងតំបន់" ឬ "Master of Arts Research for Community Development" ពីសាកលវិទ្យាល័យ Surindra Rajabhat ក្នុងខេត្តសុរិន្ទ។
ក្រៅពីសញ្ញាប័ត្រខាងលើ កំពូលតារាចម្រៀងបែបរដឺនរូបនេះក៏ធ្លាប់ទទួលបានការអប់រំកម្រិតបរិញ្ញាបត្រផ្នែកកសិកម្មផងដែរ៕
អានលម្អិតជុំវិញកម្រិតវប្បធម៌របស់ ចេន សាយចៃ