បែក​ធ្លាយ​ រ៉ូណាន់ បើក​ផលិតកម្ម​ថ្មី​ក្រោយ​ប្រកាស​ដក​ខ្លួន​ឈប់​ផលិត​កុន​

  • 2018-03-16 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ស្និទ្ធស្នាល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ​ក្រោយ​ពី​ ចាន់ណា រ៉ូណាន់ ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ងារ​ផលិត​កុន​រួច​មក​ស្រាប់​តែ​ឥឡូវ​នេះ​​​​​លោក​ បាន​​មក​ចាប់​ដៃ​គ្នា​ជាមួយ​ ឈុន សុវណ្ណភក្ដី បើក​ផលិតកម្ម​ថ្មី​មួយ​ទៀត​។

​​​ប្រភព​ដដែល​អះអាង​ថា​ អំឡុង​ពេល​នេះ​លោក រ៉ូណាន់ ចាន់ណា និង​​ ឈុន សុវណ្ណភក្ដី កំពុង​តែ​​ដាក់​ពាក្យ​​រត់​ការ​ស្នើ​ទៅ​ក្រសួង​​​​ហើយ​ដើម្បី​សុំ​សិទ្ធ​បើក​​​ផលិតកម្ម​ យ៉ាង​យូរ​២​​ភាគ​ហ៊ុន​រវាង​ផលិតករ​វ័យ​ក្មេង​ទាំង​ពីរ​ នឹង​ដំណើរ​ការ​ហើយ​។

“​ចំពោះ​ឈ្មោះ​ផលិតកម្ម​​​សុំ​លាក់​សិន​មិន​ទាន់​ចង់​ប្រាប់​នៅ​ពេល​នេះ​ទេ ព្រោះ​ រ៉ូណាន់ និង ភក្ដី គាត់​ចង់​ឲ្យ​​ពុក​ម៉ែ​បង​ប្អូន​មាន​ការ​ភ្ញាក់​ផ្អើល​​តាម​ក្រោយ​​​។ បាទ​បង​ផលិតកម្ម​ថ្មី​មួយ​នេះ​​ រ៉ូណាន់​ ​និង​ ភក្ដី ​គឺ​ជា​ចាងហ្វាង​ផលិតកម្ម​ទាំង​ពីរ​នាក់​​អត់​មាន​អ្នក​ណា​មេ​អ្នក​ណា​កូន​ទេ​"។​ប្រភព​ខាង​លើ​រៀប​រាប់​ដូច្នេះ​​។

ការ​បើក​ផលិតកម្ម​ថ្មី​របស់​ផលិតករ​វ័យ​ក្មេង​ទាំង​ពីរ​ក្រៅ​ពី​ផលិត​​​រឿង​ដាក់​បញ្ចាំង​នៅ​រោង​កុន​ហើយ​នោះ​​ក៏​មាន​ការ​ផលិត​បទ​ចម្រៀង​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ផង​ដែរ​។

ជុំវិញ​រឿង​រ៉ាវ​​ការ​បើក​​ដំណើរ​ការ​ផលិតកម្ម​ថ្មី​​​សាមី​ខ្លួន​​ទាំង​២​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ​ ដោយ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕​​

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន