ខាង​អាល្លឺម៉ង់ Gotze និង Reus ក៏​មិន​​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ដែរ

  • 2018-03-17 04:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​រួម​ក្រុម Borussia Dortmund ទាំង​ពីរ​អ្នក​គឺ​កីឡាករ Mario Gotze និងMarco Reus មិន​បាន​ជាប់​ក្នុង​បញ្ជី​ជម្រើស​ជាតិ​អាល្លឺម៉ង់​ត្រៀម​លេង​មិត្តភាព​ជាមួយ អេស្ប៉ាញ និ​ង​ប្រេស៊ីលទេ។

Gotze ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ចុងក្រោយ ជួយ​​ឲ្យ​អាល្លឺម៉ង់​លើក​ពាន World Cup ឈ្នះ​អាហ្សង់ទីន កាល​ពី​ឆ្នាំ​២០១៤ មិន​ត្រូវ​បាន​កោះហៅ​ដោយ​សារ​ទម្រង់​លេង​ធ្លាក់​ចុះ ខណៈ Reus ទើប​តែ​ជា​​ពី​បញ្ហា​របួស។ Reus ខកខាន​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​ជិត​២​ឆ្នាំ​ ដោយ​សារ​បញ្ហា​របួស​ញាំញី​ពេក។

Mario Gomez ត្រូវ​បាន​លោក Joachim Low ហៅ​ចូល​ជម្រើស​ជាតិ​វិញ ក្រោយ​លេង​ឡើង​ជើង​នៅ Stuttgart ត្រូវ​ចាប់​ដៃ​គូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​២​រូប​ទៀត​គឺ Sandro Wagner និងTimo Werner។ អាល្លឺម៉ង់ ត្រូវ​ប៉ះ​ជាមួយ អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ ២០១៨ និង​លេង​ទល់​ប្រេស៊ីល​នៅ​ថ្ងៃ ២៧ ខែ មីនា ឆ្នាំ ២០១៨៕ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​២៦​នាក់​របស់​លោក oachim Low៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម