ក្តៅៗ! ប្រធានាធិបតីមីយ៉ាន់ម៉ា លាលែងពីតំណែងហើយ ក្រោមហេតុផលសាមញ្ញមួយ
- 2018-03-21 06:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! ប្រធានាធិបតីមីយ៉ាន់ម៉ា លាលែងពីតំណែងហើយ ក្រោមហេតុផលសាមញ្ញមួយ
ចន្លោះមិនឃើញ
លោក U Htin Kyaw បានប្រកាសលាលែងពីតំណែងប្រធានាធិបតីមីយ៉ាន់ម៉ាហើយ នៅថ្ងៃទី២១ ខែមីនានេះ ក្រោយឡើងកាន់តំណែងនេះ រយៈពេលជិត ២ឆ្នាំ។ នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការលាឈប់នេះ គឺដោយសារលោក U Htin Kyaw ចង់សម្រាក។
លោក U Myint Swe អនុប្រធានាធិបតី នឹងឡើងធ្វើជាប្រធានាធិបតីស្ដីទី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃដែលសភាជាតិ ជ្រើសតាំងប្រធានាធិបតីជំនួស។
សូមបញ្ជាក់ផងដែរ មុនការប្រកាសជាផ្លូវការនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាម ទាក់ទងនឹងការលាលែងរបស់លោក U Htin Kyaw ផងដែរ នារយៈពេលមួយឆ្នាំចុងក្រោយនេះ ប៉ុន្តែរដ្ឋាភិបាល និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោក បានបដិសេធ។
លោក U Ktin Kyaw បានឡើងកាន់តំណែងប្រធានាធិបតីមីយ៉ាន់ម៉ា ជំនួសមេដឹកនាំយោធា Thein Sein កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០១៦ ពោលគឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឈ្នះការបោះឆ្នោត៕