ទើបបង្ហើបចង់រៀបការ ម៉េង ប៊ុនឡូ ដាក់មួយបទ លោមស្នេហ៍អ្នកកំពង់ចាម(វីដេអូ)
- 2018-03-22 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបបង្ហើបចង់រៀបការ ម៉េង ប៊ុនឡូ ដាក់មួយបទ លោមស្នេហ៍អ្នកកំពង់ចាម(វីដេអូ)
ចន្លោះមិនឃើញ
តារារាងខ្មែរអង្គរ ម៉េង ប៊ុនឡូ ដែលទើបតែបង្ហើបថាជិតចូលរោងការថ្មីៗនេះ បានបញ្ចេញចម្រៀងត្អូញត្អែរលោមស្នេហ៍នារីម្នាក់ ដែលលោកកំពុងចាប់ចិត្តគឺក្រមុំនៅខេត្តកំពង់ចាម។
ជួបគ្នាជាញឹកញាប់ក្នុងកម្មវិធីសិល្បៈតារាខ្មែរអង្គរធ្លាប់ធ្លោយមាត់ប្រាប់ Sabay ថា៖ "ខ្ញុំចូលចិត្តខេត្តកំពង់ចាមពិសេសកូនក្រមុំគេម្នាក់នៅខេត្តកំពង់ចាមក្បែរស្ពានឫស្សី ហើយថ្ងៃណាមួយខ្ញុំប្រហែល មាននិស្ស័យនៅទីកន្លែងនោះ"។
បើតាមការរៀបរាប់ត្រង់ឃ្លា "ទឹកដីកោះប៉ែនកុំច្រណែនខ្ញុំ បងបានជួបចិត្តមុំដូចដែលចិត្តប៉ងប្រាថ្នាលួចគុំក្នុងចិត្ត នឹងសុំស្នេហា តើស្រស់ជីវ៉ាព្រមទទួលពាក្យថាស្នេហ៍បងទេ?" ដែលតារាប្រុសនេះបង្ហើរសំនៀង ថ្លែងច្បាស់ណាស់អត្ថន័យបទដែលលោកទើបតែចេញថ្មីនេះ និយាយពីការសុំស្នេហ៍កូនក្រមុំអ្នកកំពង់ចាម ដែលលោកកំពុងចាប់ចិត្តស្រលាញ់។
ចង់ដឹងនារីដែលកំឡោះ ម៉េង ប៊ុនឡូ មមៃនឹកមានលក្ខណៈបែបណា? តោះស្ដាប់ចម្រៀងខាងក្រោមទាំងអស់គ្នា!!!